ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅ…

កំពង់ស្ពឺ: ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២និង១៤នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តប៉ះម៉ូតូបើកស្របទិសគ្នានៅលើផ្លូវលេខ4ភូមិភ្នំដី សង្កាត់ ច្បារមន ក្រុងច្បារមន ខេត្ត កំពង់ស្ពឺ។
រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ3B 6181បើកក្នុងទិសដៅពីកើតទៅលិចអ្នកបើកបរត់គេចខ្លួនលុះបើកដល់ចំណុចខាងលើបានប៉ះជាមួយម៉ូតូម៉ាក់PCX ពណ៍ខៀវពាក់ស្លាកលេខ ខ-ម1-9930បើកបរក្នុងទិសដៅស្របទិសគ្នាមានឈ្មោះរត្ន័ ប៉ុនណាមីន (ស្លាប់) ភេទ ប្រុសអាយុ40ឆ្នាំ រស់នៅភូមិញ សង្កាត់ កណ្តោលដុំ ក្រុងច្បារមន ខេត្ត កំពង់ស្ពឺ។
ក្រោយកើតហេតុសពត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុ តាងសមត្ថកិច្ចយកទៅរក្សារទុកដើម្បីរងចាំការដោះស្រាយតាមនិតីវិធី៕

 

មតិយោបល់