តាកែវៈ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០នាទី មានករណីពុលអាហារ(ពុលពងទា) មួយគ្រួសារមានគ្នាចំនួន ០៨នាក់ ស្ថិតក្នុងភូមិត្រពាំងទឹក ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ៖
១/ឈ្មោះ ប៊ិន ស្រីអូន ភេទ ស្រីអាយុ៣២ឆ្នាំ
២/ឈ្មោះ ផាន់ វុទ្ធី ភេទ ប្រុស អាយុ ៣២ឆ្នាំ
៣/ឈ្មោះ ប៊ិន សុជា ភេទ ប្រុស អាយុ ៤២ឆ្នាំ
៤/ឈ្មោះ ពេជ្រ យ៉ា ភេទ ស្រី អាយុ ៦៦ឆ្នាំ
៥/ឈ្មោះ លឹម ចាន់ថាវី ភេទ ស្រី អាយុ ១០ឆ្នាំ
៦/ឈ្មោះ លឹម ចាន់រស្មី ភេទ ស្រី អាយុ ០៨ឆ្នាំ
៧/ឈ្មោះ រិន មករា ភេទ ប្រុស អាយុ ០៣ឆ្នាំ
៨/ឈ្មោះ ហ៊ន ចិន្ដា ភេទ ស្រី អាយុ ០៣ឆ្នាំ
ជនរងគ្រោះបានទិញពងទាពីផ្សារអង្គរកា យកទៅចៀនហូបអស់ចំនួន ៤គ្រាប់ លុះមកដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ក៏បានចៀនពងទានោះហូបអស់ចំនួន ៣គ្រាប់ទៀត ដោយដាក់គ្រឿងផ្សំមាន ប៊ីចេង អំបិល ធម្មតាពុំបានដាក់ម្រេចទេ ហើយក៏ពុំបានហូបអ្វី
ក្រៅពីពងទាដែរ ស្រាប់តែមានអាការៈទន់ដៃទន់ជើងល្ហិតល្ហៃអស់កម្លាំង និងក្អួត បច្ចុប្បន្ន អ្នកជំងឺបានយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរកា។
សូមបញ្ជាក់៖ ករណីនេះសមត្ថកិច្ចបានប្រាប់ Post News ថា ជនរងគ្រោះមានសភាពធូរស្បើយហើយក៏ នាំគ្នាត្រឡប់ទៅផ្ទះវិញអស់ហើយ មិនបណ្ដាលឲ្យមានអ្នកស្លាប់ឡើយ៕
មតិយោបល់