ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋក្រុងបាត់ដំបង អស់៤ខ្នង

បាត់ដំបង: កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩​ វេលាម៉ោង ៤និង១០នាទីរសៀល ត្រង់ចំណុចក្រុមទី១៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង ក្នុងនោះមាន៖

១/ជនរងគ្រោះ ឈ្មោះ អៀម សារ៉ូន ភេទប្រុស អាយុ ៧២ឆ្នាំ (ផ្ទះផ្តើមកើតហេតុ )
-ផ្ទះទំហំ ៥ម×១០ម ផ្ទះទាម សង់អំពីឈើ ដំបូលសង្ក័សី ត្រូវភ្លើងឆេះអស់ទាំងស្រុង ។
២/ឈ្មោះ សាំង សុគុណ ភេទស្រី អាយុ៧១ឆ្នាំ ឆេះផ្ទះ ១ខ្នង មានទំហំ ៦ម×៨ម សង់អំពីថ្មក្រោម ឈើលើ ដំបូលសង្ក័សី (ឆេះអស់ទាំស្រុង) ។
៣/ឈ្មោះ សុខ សេដ្ឋា ភេទស្រី អាយុ៥០ឆ្នាំ ផ្ទះទាម ១ខ្នង ទំហំ ៥ម×៨ម សង់អំពីឈើ ដំបូលសង្ក័សី ឆេះរោលជញ្ជាំង មួយចំហៀង។
៤/ឈ្មោះ វ៉ាន់ នីន ភេទប្រុស អាយុ៦៤ឆ្នាំ ផ្ទះ ១ខ្នង ទំហំ ៧ម×១៤ម សង់អំពីថ្ម ឆេះរោលជញ្ជាំង មួយចំហៀង។

មូលហេតុ៖ ដែលបណ្តាលឲ្យឆាបឆេះ កំពុងស្ថិតក្នុងការស្រាវជ្រាវ៕

មតិយោបល់