ដើម្បីជ្រាបកាន់តែច្បាស់សូមអានសេចក្ដីជូនដំណឹងដែលមានខ្លឹមសារដូចខាងក្រោម៖

ព័ត៌មានក្នុងដៃអ្នក
ដើម្បីជ្រាបកាន់តែច្បាស់សូមអានសេចក្ដីជូនដំណឹងដែលមានខ្លឹមសារដូចខាងក្រោម៖
ភ្នំពេញៈ ដោយទទួលបានបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងយោងតាមដីការបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការណ៍ ជាមួយអធិការដ្ឋាននគរបាលខណ្ឌ៧មករា ធ្វើការនាំខ្លួនបុរសម្នាក់ឈ្មោះ ស.វ.ធ អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ហាងលក់ទូរស័ព្ទនិងបញ្ចាំ ដើម្បីសាកសួរ ពាក់ព័ន្ធនឹងការលក់ស៊ីមកាតទូរស័ព្ទមិនយកអត្តសញ្ញាណបណ្ណ…
ភ្នំពេញៈ បើទោះជាមានគណនេយ្យក្លែងក្លាយ (Fake Account) បានធ្វើឲ្យមានការប៉ះពាល់ចំពោះ កិត្តិយសរបស់ខ្លួនដែលមិនបានលូកមាត់ពាក់ព័ន្ធនឹងរឿងស្វាមីបញ្ចេញគំនិតក៏ដោយ ក៏តារាស្រីល្បីឈ្មោះអ្នកនាងសឿ សុធារ៉ា មិនមានគម្រោងដាក់ពាក្យបណ្ដឹងទៅលើអ្នកកាត់តរូបភាពដែលអ្នកនាងយល់ថា បានធ្វើឲ្យខ្លួនប៉ះពាល់នោះទេ។ អ្វីដែលគេចាប់អារម្មណ៍គឺអ្នកនាងមិនទាំងឃើញ សម្ដែងប្រតិកម្មណាមួយទៀតផង ដែលផ្ទុយពីតារាស្រីល្បីឈ្មោះខ្លះដែលឡាំប៉ាមិនសុខចិត្តចំពោះការវាយប្រហារណាមួយបណ្ដាលឲ្យខ្លួនបាត់បង់កិត្តិយស។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ថាគណនេយ្យក្លែងក្លាយបានបន្តកាត់តរូបភាព និងសរសេរអក្សរប្លែកៗបណ្ដាលឲ្យមានការប៉ះពាល់គួរសមទៅលើប្រជាប្រិយភាពរបស់អ្នកនាងសឿ សុធារ៉ា ដោយអ្នកមិនដឹងគឺស្មានតែលោកសាពូន មីដាដា មែនទែនជាអ្នកបង្ហោះសំណេរធ្វើឲ្យប៉ះពាល់ដល់អ្នកនាងនោះផង។…
តាកែវៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចគោរបស់ប្រជាពរដ្ឋចំនួន២ក្បាល ត្រូវបានម្ចាស់គេតាមទាន់ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១២និង៥នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិឈើទាលប្រគៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនសង្ស័យមានឈ្មោះ អ៊ុន ប៊ុនរាជ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ…
មតិយោបល់