ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលរងឥទ្ធិពលពីកម្រិតសម្ពាធទាប ដោយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមិថុនាតទៅ ខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះដែរ តំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប និងតំបន់ជួរភ្នំក្រវាញ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា អាចនឹងធ្លាក់ភ្លៀងរាយប៉ាយក្នុងកម្រិតច្រើន និងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមិថុនា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។
អ្វីដែលគួរឲ្យប្រុងប្រយត្ន័នោះ បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយត្ន័ខ្ពស់បំផុត ពិសេសចាប់ពីថ្ងៃទី២៩ -៣១ ខែឧសភា ឆ្នាំ២០១៧៕
មតិយោបល់