ឧត្តរមានជ័យៈ យុវជនម្នាក់បានធ្វើអត្តឃាតខ្លួនឯង ដោយផឹកថ្នាំបាញ់ស្មៅ និងសម្លាប់សត្វល្អិត ដោយសារតែខឹងម្តាយរបស់ខ្លួន ពេលផឹកស៊ីស្រវឹងម្តងៗ តែងតែជេររូបខ្លួន និងប្រពន្ធនូវពាក្យពេចន៍អាក្រក់ៗធ្វើឲ្យខ្មាសអ្នកភូមិរាល់ៗថ្ងៃនោះ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោងខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីធ្វើអត្តឃាតលេបថ្នាំពុលសម្លាប់ខ្លួនឯងជនរងគ្រោះមានឈ្មោះ រី រីន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកើតហេតុ បានយកថ្នាំបាញ់ស្មៅសម្លាប់សត្វល្អិត ឈ្មោះ Videei ចំណុះ១០០ មីលីលីត្រមកផឹ។
ក្រោយកើតហេតុកម្លាំងជំនាញបានចុះទៅកន្លែងកើតហេតុ ធ្វើការពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារលេបថ្នាំពុលពិតប្រាកដមែន។ ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់