សៀមរាបៈ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទីព្រឹក មានករណីធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ចំណុចធ្នឹមផ្ទះរបស់ជនរងគ្រោះក្នុងភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ សង យ៉ា ភេទស្រី អាយុ ១២ឆ្នាំ (ឆ្នាំកំណើត10.06.2008) រស់នៅ ភូមិ-ឃុំកើតហេតុ មុខរបរសិស្ស ។
ក្រោយទទួលសេចក្តីរាយការណ៍ កម្លាំងផ្នែកជំនាញ+នគរបាលប៉ុស្តិ៍+គ្រូពេទ្យមន្ទីរពេទ្យបង្អែកស្រុកពួក ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ការពិនិត្យលើសាកសពឃើញថា សាកសពត្រូវបានក្រុមគ្រួសារ កាត់ចំណងចង.ក.ដាក់រៀបចំលើផ្ទះ ដោយពួកគាត់បញ្ជាក់ថា សាកសពចង.ក.ដោយកូនកន្សែង ពណ៌ខៀវឆ្នូតស្វាយ ភ្ជាប់និងឈើធ្នឹមបន្ទប់ផ្ទះខ្លួន មានកម្ពស់២ម៉ែត្រ និងមានតុអង្គុយរៀន កម្ពស់70សង់ទីម៉ែត្រ នៅខាងកើតក្បែរសាកសព (អាចជាន់តុចង.កលោតទំលាក់ខ្លួន) ។ សាកសពមានកម្ពស់1,50ម៉ែត្រ មានលៀតអណ្តាតចេញក្រៅ,និងមានស្នាមជាំនៅចំណុច.ក.។
ការសន្និដ្ឋាន៖
• សមត្ថកិច្ចនគរបាលបញ្ជាក់ថា សាកសព ពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទេ។
• គ្រូពេទ្យបញ្ជាក់ថា សាកសពស្លាប់ដោយសារស្ទះផ្លូវដង្ហើមតាមរយៈការចង.ក.។
តាមការអះអាងរបស់ឈ្មោះ សួន ស៊ា ភេទ ស្រី អាយុ ៣៧ឆ្នាំ ជាម្តាយ រស់នៅផ្ទះជុំគ្នា បានឲ្យដឹងថា៖ កូនគាត់ឈ្មោះ សង យ៉ា (សាកសព)ជាង ១ឆ្នាំមុនមានអាការៈវង្វេងវង្វាន់ រាំច្រៀងនិងយំខុសប្រក្រតីដោយមិនមានមូលហេតុ គាត់និងគ្រួសារបានយកនាងទៅព្យាបាលគ្រូខ្មែរអបិយជំនឿ គ្រូខ្មែរបញ្ជាក់ថា នាងត្រូវព្រាយបិសាចចូលសណ្ឋិត ហើយឲ្យពួកគាត់រៀបចំសែនព្រេនទើបក្រោយមកជាសះស្បើយវិញ ប៉ុន្តែគេមិនសូវនិយាយស្ដីដូចមុនទៀត ។ដោយឡែកនៅថ្ងៃកើតហេតុ(12.11.2020) វេលាម៉ោង 2:00 នាទីរសៀល គាត់ឃើញអាការៈកូនមានសភាពស្លេកស្លាំងរវើរវាយនិយាយច្រើនម្នាក់ឯង គាត់មិនបានចាប់អារម្មណ៍មើលសួរនាំគេទេ លុះម៉ោងប្រហែល 4:00 នាទីល្ងាចថ្ងៃដដែល គេបានឡើងទៅនៅផ្ទះម្នាក់ឯង ដោយគាត់នឹកគិតថាប្រហែលឡើងទៅដេកនៅបន្ទប់លើផ្ទះផ្នែកខាងកើត(បន្ទប់ដេកគេ) រហូតម៉ោងប្រហែល 8:00នាទីយប់ដដែល គាត់ឲ្យកូនប្រុសតូចម្នាក់ទៀតឡើងទៅដេកជាមួយបងស្រី(សង យ៉ា) ស្រាប់តែកូននោះស្រែកពីលើផ្ទះប្រាប់ថាបងរបស់គេ(សង យ៉ា)បានចង.ក.ស្លាប់នៅក្នុងបន្ទប់ គាត់នឹងប្ដីឡើងមើលឃើញកូនស្រី(សង យ៉ា)ចង.ក.ដោយកូនកន្សែងពណ៌ខៀវឆ្នូតស្វាយ នៅនិងធ្នឹមបន្ទប់ដេករបស់នាងស្លាប់បាត់ នឹងឃើញតុសម្រាប់អង្គុយរៀនក្បែរនោះ ។រូបគាត់និងក្រុមគ្រួសារបញ្ជាក់អះអាងថា: ការស្លាប់របស់កូន(សង យ៉ា)ខាងលើ គឺពិតជាចង.ក.ខ្លួនឯង មិនមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេ ។
ក្រោយពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ ទទួលសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់