ភ្នំពេញៈ នៅវេលាម៉ោង ៩និង២០នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការចូលរួមពីកម្លាំងចម្រុះចុះបានឆែកឆេរផ្ទះល្វែងមួយកន្លែងដែលផលិតឡេរបស់ក្រុមហ៊ុន ហុង ថន ខសបេធីក ឯ ក គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ស្ថិតតាមបណ្តាយផ្លូវបេតុង ផ្ទះលេខ៣១ ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុ បច្ចុប្បន្នស្រី្តពីរនាក់ដែរជាម្ចាស់ទីតាំង ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចំណែកឡេដ៏ច្រើនតោន សមត្ថកិច្ចដកហូតយកទាំងស្រុង៕
មតិយោបល់