បុរសម្នាក់ត្រូវបានចាប់ខ្លួននឹងចោទប្រកាន់ទីបទបង្កគ្រោះថ្នាក់ដល់កូន បន្ទាប់ពីទុកទារកឲ្យនៅតែម្នាក់ឯងនៅក្នុងរថយន្ត ខណៈដែលគាត់ចូលទៅជប់លៀងនៅក្នុងក្លិបនេះបើយោងតាមប៉ូលិសនៅរដ្ឋផ្លរីដា។ តាមប្រភពព័ត៌មាន yourjewishnews បានឲ្យដឹងថា លោក Andrew Sosa បានចាកចេញពីកូនស្រីរបស់ខ្លួនដែលទើបតែមានអាយុ ៤ ខែដែលនៅក្នុងរថយន្ត ហើយក្មេងតូចនោះបានក្អួត និងខ្សោះជាតិទឹក ខណៈដែលគាត់បានចូលទៅក្នុងក្លឹបបាត់។ Sosa មានវ័យ ២១ ឆ្នាំត្រូវបានចាប់ខ្លួននៅយប់ថ្ងៃសុក្រ និងចោទប្រកាន់ពីបទមានភាពធ្វេសប្រហែសលើកុមារ។ ប៉ូលិសត្រូវបានគេហៅឱ្យកន្លែងកើតហេតុ បន្ទាប់ពីមានអ្នកដំណើរដើរឆ្លងកាត់ទីនោះ ក៏ឃើញទារកក្នុងរថយន្តបិទជិតនៅមុខក្លិប។ ឃើងសភាពបែបនេះប៉ូលិសម្នាក់បានបង្ខំចិត្តបំបែកកញ្ជក់រថយន្តដើម្បីទាញទារកចេញមកក្រៅ ពេលដែលគាត់រកមិនឃើញអាណាព្យាបាលនៅក្បែរនោះ។ ដោយសារតែ សភាពរបស់ទារកមិនស្រួល គេបាននាំយកទៅមន្ទីពេទ្យនៅក្បែរនោះ បន្ទាប់មកគ្រូពេទ្យបាននិយាយថាទារកខ្វះជាតិទឹក។ ទន្ទឹមនឹងនេះផងដែល Sosa ស្ថិតនៅក្នុងក្លឹប Lookers ហើយប៉ូលិសបាននិយាយថាជនរងគ្រោះត្រូវបានទុកចោលនៅក្នុងរថរយន្តរយៈពេលបីម៉ោង។ ក្រោយពីករណីនេះកើតឡើង Sosa បានបង្ហាញខ្លួននៅក្នុងតុលាការកាលពីថ្ងៃសៅរ៍ ហើយដើម្បីធានានៅក្រៅឃុំគាត់បានបង់ប្រាក់ចំនួន ១០០,០០០ ដុល្លារ៕
មតិយោបល់