ព័ត៌មានជាតិ

សន្និសិទ្ធសារព័ត៌មានស្តីពី
ការបកស្រាយលទ្ធផលពិសោធន៍ចំពោះករណីកើតឡើង
នៅសាលាបឋមសិក្សាអូរអំបិល ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ
កាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០១៩

បន្ទាយមានជ័យ: នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលអង្គរមីល មានទីតាំង ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃការពិសោធន៍លើផលិតផលអង្គរមីល ក្រោយពីព្រឹត្តិការណ៍ដែលបានកើតកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ នៅសាលាបឋមសិក្សាអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីក្រុមហ៊ុនបានចែកទឹកដោះគោដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាអូរអំបិល។ សន្និសីទសារព័ត៌មាននេះមានការចូលរួមពី លោកតំណាងអភិបាល នៃគណ:អភិបាលក្រុងសិរីសោភ័ណ លោកនាយប៉ុស្តិ៍រដ្ឋបាលអូរអំបិល លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ លោកប្រធានការិយាល័យរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ លោកនាយកសាលា លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាអូរអំបិល លោកចៅសង្កាត់អូរអំបិល មាតាបិតាសិស្សានុសិស្ស លោក លោកស្រី អ្នកនាងកញ្ញាតំណាងអ្នកសារព័ត៌មានពីគ្រប់ស្ថាប័ន ជាពិសេសសិស្សានុសិស្សសាលាបឋមសិក្សាអូរអំបិលប្រមាណជា១,២០០នាក់។
ក្រោមការខិតខំប្រឹងប្រែងរបស់មន្រ្តីមន្ទីរសុខាភិបាល និងអាជ្ញាធរដែលពាក់ព័ន្ធ
ជាពិសេសក្រសួងសុខាភិបាល ក្រោយពីយកសំណាក់ផលិតផលទៅធ្វើការពិសោធន៍ នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលរបស់ក្រសួងសុខាភិបាល នៅរាជធានីភ្នំពេញនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៤០នាទី មជ្ឈមណ្ឌលជាតិពិសោធន៍ សុខាភិបាលបានទទួលសំណាក់ផលិតផល ហើយបានធ្វើការពិសោធន៍ ដើម្បីស្វែងរកមូលហេតុ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ លទ្ធផលពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែលមានលេខរៀងវិភាគ 19-F0029 បានអះអាងថា ផលិតផលទឹកដោះគោអង្គរមីល គឺគោរព និងអនុលោមតាមបទដ្ឋានជាតិបានត្រឹមត្រូវ និងមិនមានមូលហេតុធ្វើឲ្យមានការប៉ះពាល់ដល់អ្នកប្រើប្រាស់នោះឡើយ។
ទន្ទឹមគ្នានោះដែរនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង ក៏ចេញរបាយការណ៍លទ្ធផលវិភាគសំណាកផងដែរថា ផលិតផលទឹកដោះគោអង្គរមីលមិនបង្កគ្រោះថ្នាក់ដល់សុខភាពទេ (លិខិតទាំងនេះដូចមានតាំងនៅទីស្រាប់) ។ គួរបញ្ជាក់ផងដែរថា ផលិតផលអង្គរមីលត្រូវបានផលិតដោយ ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតទឹកដោះគោដ៏ធំបំផុតទីមួយ នៅប្រទេសកម្ពុជា ជាមួយការវិនិយោគដំបូងចំនួនទឹកប្រាក់ ២៣លានដុល្លារសហរដ្ឋអាមេរិច ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញ ក្នុងគោលបំណងផ្តល់អាហាររូបត្ថម្ភដ៏សម្បូរបែប ដើម្បីជួយទ្រទ្រង់ទាំងប្រាជ្ញា និងស្មារតីដល់អតិថិជនទាំងអស់ គ្រប់ចង្វាក់ផលិតកម្មផលិតទឹកដោះគោ ម៉ាកអង្គរមីលត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត។ វត្ថុធាតុដើមផលិតត្រូវបាននាំចូលពី៖ សហគមន៍អឺរ៉ុប អាមេរិច អាឡឺម៉ង់ អូស្រ្តាលី អេស្ពាញ ប៉ូឡូញ ញ៉ូសាលេន លីធូនៀរ ហើយរោងចក្របានបំពាក់ម៉ាស៊ីនផលិត ដោយម៉ាស៊ីនមានបចេ្ចកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ ចំណាត់ថ្នាក់ពិភពលោក ម៉ាកតេស្រ្តាភែខ (Tetra Pak) ពីប្រទេសស៊ុយអ៊ែត ដំណើរនៃចង្វាក់ផលិតកម្មត្រូវបានគ្រប់គ្រង និងទទួលស្គាល់ដោយស្ថាប័ន គ្រប់គ្រងគុណភាពពីប្រទេសអង់គ្លេសប៉ូរ៉ួវើរីតាស់ (Bureau Veritas) ហើយទទួលបានសញ្ញាប័ត្របញ្ជាក់ពីគុណភាពស្តង់ដារអន្តរជាតិ ISO 9001: 2015 និងសញ្ញាប័ត្រសុវត្ថិភាពចំណីអាហារ FSSC22000 ពីស្ថាប័ននេះថែមទៀតផង មិនត្រឹមតែប៉ុណ្ណោះរោងចក្រក៏អនុលោមតាមស្តង់ដារគុណភាពជាតិ ដោយទទួលបានសញ្ញាប័ត្រហាលទ្បារ ហើយរោងចក្រមានការប្តេជ្ញាជាដាច់ខាតដោយមិនប្រើប្រាស់សារធាតុរក្សាទុកឲ្យបានយូរនៅគ្រប់ផលិតផលទាំងអស់របស់ខ្លួន។ ដើម្បីចូលរួមក្នុងការការពារការបំភាយឧស្ម័នកាបូនិច (co2) និងការបម្រែបម្រួលអាកាសធាតុរោងចក្របានបំពាក់ប្រព័ន្ធពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់ការផលិតផលិតផលអង្គរមីល។ គោលបំណងវិនិយោគនៅកម្ពុជា គឺមិនត្រឹមតែផ្តល់អាហាររូបត្ថម្ភដ៏ល្អជាមួយ និងតម្លៃសមរម្យប៉ុណ្ណោះទេ ទៅអនាគតក្រុមហ៊ុនមានបំណងយករោងចក្រនៅប្រទេសកម្ពុជា ជាឃ្លាំងសម្រាប់ផ្គត់ផ្គងនៅតំបន់អាស៊ីថែមទៀតផង ។ រោងចក្រអង្គរឌែរីប្រូដាកមានលទ្ធភាពផលិតដូចខាងក្រោម៖
1. ទឹកដោះគោស្រស់(UHT) ចំនួន ៤៦លានលីត្រក្នុងមួយឆ្នាំ
2. ផលិតទឹកដោះគោខាប់ចំនួន ៨៥លានកំប៉ុងក្នុងមួយឆ្នាំនិង
3. ផលិតយ៉ាអ៊ួរចំនួន ៧៤លានកែវក្នុងមួយឆ្នាំ។

ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីអតិថិជនក្រោយពីដំណើរការបានពីរឆ្នាំ បច្ចុប្បន្នក្រុមហ៊ុនបានបន្ថែមទុនវិនិយោគចំនួន ១៥លានដុល្លារសហរដ្ឋអាមេរិចបន្ថែមទៀត បើតាមការព្យាករណ៍ នៃការរីកចម្រើនឥតឈប់ឈរដូចពេលបច្ចុប្បន្ននេះនៅ ឆ្នាំ២០២០ខាងមុខ ក្រុមហ៊ុនអាចមានការបន្ថែមទុនវិនិយោគបន្តទៀត គឺក្នុងគោលបំណងបង្កើនចង្វាក់ផលិតកម្ម ក៏ដូចជាការអភិវឌ្ឍន៏ផលិតផលថ្មីៗជាច្រើនទៀត ដើម្បីបំពេញតម្រូវការទីផ្សារ ក៏ដូចជាចូលរួមកសាងសេដ្ឋកិច្ចជាតិផ្តល់ការងារជូនប្រជាពលរដ្ឋ សូមជំរាបផងដែរថា នាពេលបច្ចុប្បន្ននេះផលិតផលអង្គរមីលបានផ្តល់ការងារដោយផ្ទាល់ និងប្រយោលដល់ប្រជាជនកម្ពុជាប្រមាណជា ២៥,០០០គ្រួសារទូទាំងប្រទេសផងដែរ។

សូមចូលរួមគាំទ្រផលិតផលខ្មែរ! អង្គរមីលផលិតនៅប្រទេសកម្ពុជា!
សូមអរគុណ ៕

មតិយោបល់