ព័ត៌មានជាតិ

Update៖មិនងាយទេទម្រាំចាប់បានមុខសញ្ញាកាប់ ប្លន់ ក្នុងខណ្ឌពោធិសែនជ័យ

ភ្នំពេញ: ជនសង្ស័យម្នាក់ អតីតជាចោរដើរលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ លុះចេញពីគុកវិញ បែក្លាយជាមេចោរ ដើរកាប់ប្លន់ម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ខ្លួនបាន កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះតាមផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ង្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ រុន តរសេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មេចោរប្លន់ រស់នៅផ្ទះកើតហេតុខាងលើ អតីតជាចោរធម្មតាៗ ដើរលួចត្រឹមទ្រព្យសម្បត្តិ កំប៉ិកកំប៉ុក ជាប់គុកមួយរយ: ចេញមកវិញ ក្លាយជាមេចោរប្លន់ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ប្រើប្រាស់ម៉ូតូ ម៉ាក ហុងដា សេ១២៥ សេរី២០១៩ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HR-6715 ជាមធ្យោបាយ ដើរធ្វើសកម្មភាពកាប់ប្លន់ ត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួនច្រើនថ្ងៃ ខែមកហើយ តែជនសង្ស័យ ព្យាយាមរត់គេច រហូត ទើបនៅព្រឹកថ្ងៃទី២០ ខែមិថុនា នេះ ឃើញតាមផ្លូវ កម្លាំងដេញតាម រហូតរត់ចូលផ្ទះ អស់រយ:ពេលជិត១០ម៉ោង ទម្រាំចាប់ខ្លួនបាន រួមជាមួយដីកាតុលា បង្គាប់ចាប់ខ្លួនផង រហូតដល់ម៉ោង៥ល្ងាច ទើបចាប់ខ្លួនបាន ដកហូតម៉ូតូមួយគ្រឿងផង ។

ក្រោយពីចាប់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចនាំទៅសាកសួរ និងកសាងសំណុំរឿងនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិសែនជ័យ ៕

 

មតិយោបល់