ព័ត៌មានជាតិ

ងងុយដេកបណ្តាលឲ្យរថយន្តរេចង្កូតបុកដើមប្រេងខ្យល់សំណាងតៃកុងរងរបួសស្រាល

សៀមរាប: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាបុរសម្នាក់បើកបររថយន្តទាំងងងុយដេកបណ្តាលឲ្យរថយន្តរេចង្កូតទៅបុកដើមប្រេងខ្យល់បណ្តាលឲ្យតៃកុងរថយន្តរងរបួសស្រាលចំណែករថយន្តខូចខាតធ្ងន់ធ្ងន់។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៦និង០០នាទី នៅចំណុចចន្លោះគីឡូម៉ែត្រលេខ២៧៨-២៧៩ ផ្លូវជាតិលេខ៦ ភូមិជីគាក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។

លោកវរសេនីយឯក ជិម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តម៉ាកHYUNDAIពណ៌ខៀវចាស់ពាក់ស្លាកលេខកណ្តាល2B-8809បើកបរដោយឈ្មោះប៉ូចសុផាតភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅ ភូមិចុង ឃុំពោធិ៍ទី ស្រុកស៊ីធ កណ្តាលខេត្តព្រៃវែង។ បើកបររថយន្តមានទិសដៅពីលិចទៅកើតបុកដើមឈើ(ដើមប្រេងខ្យល់)នៅខាងជើងផ្លូវបណ្ដាលឱ្យអ្នកបើកបររថយន្តរងរបួសមធ្យម,ខូចខាតរថយន្តធ្ងន់។មូលហេតុបើកបរស្ថិតនៅក្នុងភាពងងុយដេក៕

 

មតិយោបល់