ព័ត៌មានជាតិ

កឺៗស្រវឹងស្រាបើករថយន្តអូឌីស្លាកលេខ ភ្នំពេញ 2AU-2226 បត់ត្រឡប់ក្រោយបណ្ដាលឲ្យប៉ះម៉ូតូយុវជន៣នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ: ជនជាតិចិន ២នាក់ បើករថយន្តបត់ត្រឡបក្រោយ បណ្ដាលឲ្យប៉ះម៉ូតូដួលរបួសធ្ងន់ និងស្រាល រួចវ៉ៃជនរងគ្រោះថែមទៀត ហេតុការណ៍កើតឡើងតាមបណ្ដោយផ្លូវព្រះនរោត្តម កែងនិងផ្លូវម៉ៅសេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ នៅវេលាម៉ោង ៣និង៣០នាទីឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។

ដំណើររឿង៖ យោងតាមប្រភពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនបង្កបើករថយន្តស៊េរីទំនើប ១គ្រឿងម៉ាក អូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-2226 ធ្វើដំណើរពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹងស្រា ខណ:មកដល់ចំណុចកើតហេតុបត់ឆ្វេងត្រឡប់ក្រោយវិញ បណ្ដាលឲ្យគូទរថយន្តបោកទៅប៉ះ និងម៉ូតូហុងដាឌ្រីម០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1T-0616 ជិះដោយយុវជន ៣នាក់ពីលិចទៅកើត បណ្ដាលឲ្យដួលផ្ទុប និងថ្នល់រងរបួសធ្ងន់ ២នាក់ ស្រាលម្នាក់។ ភ្លាមៗនោះ ក៏មានរថយន្តគ្លីនិចឯកជនមកដឹកទៅសង្គ្រោះ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់