ព័ត៌មានជាតិ

យកកាំជ្រួចទៅទុកខុសបច្ចេកទេស ផ្ទុះដាច់ខ្លួនស្ត្រីម្នាក់ស្លាប់យ៉ាងរន្ធត់

កំពង់ឆ្នាំង: លោកអធិការស្រុករលាប្អៀរ បានប្រាប់Post Newsថា មានការផ្ទុះកាំជ្រូចមួយបានកើតឡើង បង្កឡើងដោយការខុសបច្ចេកទេស ផ្ទុះស្លាប់ស្ត្រីម្នាក់ ដាច់ខ្លួនយ៉ាងអាណោចអាធ័មក្នុងមួយប៉ប្រិចភ្នែក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទី រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកអធិការស្រុក បានបន្តឲ្យដឹងថា ការផ្ទុះកាំជ្រួចខាងលើនេះ គឺបានបណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ ឯក នី ភេទស្រី អាយុ៦៥ឆ្នាំ (ត្រូវជាប្រពន្ធ) រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ ដោយមានប្តីឈ្មោះ ប៉ុន ជឺន ភេទប្រុស អាយុ៦៩ ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ចំណែកមូលហេតុនេះដែរ ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា បណ្តាលមកពីវិចខ្ចប់ខុសបច្ចេកទេស ទើបផ្ទុះលាន់ដូចរន្ទះរហូតបណ្តាលឲ្យមានអ្នកស្លាប់បែបនេះតែម្តង៕

មតិយោបល់