ចំណងស្នេហ៍១០ឆ្នាំ KooTee ឡើងផ្អែមល្ហែមជាមួយគូស្នេហ៍

(ថៃ)៖ តារាសម្ដែង និងជាតារាកំប្លែង KooTee និងមិត្តស្រីក្រៅសិល្បៈ ក៏បានក្លាយទីចាប់អារម្មណ៍តបស់អ្នកគាំទ្រជាច្រើន ក្រោយពីអ្នកទាំងពីរ បានសាងស្នេហ៍នឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំ ដែលកន្លង មកនេះ គូស្នេហ៍ មួយ នេះ ក៏មាន គម្រោង រៀប ការ ប៉ុន្តែ ដោយសារ ស្ថានភាព ជំ.ងឺ កូវីដ១៩ ដែលធ្វើឲ្យគម្រោងមួយនេះត្រូវពន្យាពេល។

ប៉ុន្តែ កាលពីថ្មីៗនេះ KooTee ក៏បានបង្ហោះរូបភាពជាមួយនឹងមិត្តស្រី Kwang នៅក្នុងថ្ងៃគម្រប់ខួប ១០ ឆ្នាំនៃក្ដីស្រលាញ់គ្នារបស់ដោយអ្នកទាំងពីរ ព្រមទាំងបាននិយាយ អរគុណដែលនៅក្បែរគ្នា បើទោះ បី ជា លោកមិន បាន និយាយ ថា ស្រឡាញ់ក៏ដោយ។

ក្នុងនោះដែរ លោក KooTee បានរៀបរាប់ថា៖ ចូល មួយ ទសវត្សរ៍ ហើយដែល បានស្គាល់ គ្នា អរគុណដែលនៅ ក្បែរ បុរស សាមញ្ញម្នាក់នេះ។ លើសពីនេះ តារាប្រុសរូបនេះ ថែមទាំងបានបង្ហាញទៀតថា បើទោះបីជា មិន បាននិយាយ ថា ស្រឡាញ់ រាល់ ថ្ងៃ ប៉ុន្តែ គ្រប់ សកម្មភាព គឺជាធ្វើដើម្បីគូស្នេហ៍របស់ខ្លួន ផងដែរ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *