ព័ត៌មានជាតិ

Update៖ អគ្គិភ័យផ្ទះប្រជាពលរដ្ឋនៅក្រុងកំពង់ចាម មិនទាន់ដឹងមូលហេតុ

កំពង់ចាម: នៅថ្ងៃទី២១ ខែមិថុ​នា ឆ្នាំ២០១៩ ម៉ោង ១៣និង០៣នាទីរសៀល មានករណីអគ្គិភ័យឆេះផ្ទះនៅចំណុចភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ជនរងគ្រោះឈ្មោះ ហ៊ូ ហួយ ភេទស្រី អាយុ ៦៣ឆ្នាំ ចំនួន១ ផ្ទះមានទំហំ ៧ម៉ែត្រx២២ម៉ែត្រ ស្មើ ៤ខ្នង មាន ៤បន្ទប់ ខូចខាតសម្ភារ:ក្នុងផ្ទះទាំងស្រុង មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ហេតុការណ៍នេះគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ១៤និង០០នាទីរសៀលថ្ងៃខែឆ្នាំដដែល ប្រើប្រាស់រថយន្តចំនួន ០៤គ្រឿង រថយន្តខេត្តចំនួន ០៣គ្រឿង រថយន្តស្រុកកំពង់សៀមចំនួន ០១គ្រឿង ប្រើប្រាស់ទឹកចំនួន ១២ឡាន។

មូលហេតុ៖ កំពង់ស្ថិតក្នុងការស្រាវជ្រាវ៕

មតិយោបល់