ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ឆ្លងដែនពីស្ទឹងត្រែងមកលួចឆក់សត្វព្រៃ នៅខេត្តក្រចេះ

ក្រចេះ: កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលឃុំអូរគ្រៀងឃាត់ខ្លួនជនសង្ស័យម្នាក់ ខណ:កំពុងរាយអន្ទាក់ឆក់សត្វព្រៃ ក្នុងតំបន់ការពារមួយកន្លែងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ។

ជនសង្ស័យឈ្មោះ គ្រិច ភឿន អាយុ ៣៦ឆ្នាំ រស់នៅឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង (ឃាត់ខ្លួន)។

សូមបញ្ជាក់៖ ករណីនេះ ឃាត់ខ្លួនរួមជាមួយសម្ភារ:សម្រាប់ឆក់សត្វព្រៃមួយចំនួនទៀត ក៏ត្រូវបានរឹបអូសបានផងដែរ៕

មតិយោបល់