ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះអេស្កាវាទ័រ នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី: (ព័ត៌មានបឋម) សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីអគ្គិភ័យឆេះអេស្កាវាទ័រ ជិតរម្មណីយដ្ឋានអូរផ្លាយ ភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង ១១និង២៥នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះ ចាន់ ធី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ ឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

មូលហេតុ៖ ដែលបណ្ដាលឲ្យឆេះគឺឆ្លងប្រពន្ធខ្សែរភ្លើង។

សូមបញ្ជាក់៖ ករណីនេះមិនមានមនុស្សរងរបួសទេ គ្រាន់តែខូចខាតសម្ភារ:មួយចំនួន៕

មតិយោបល់