ភ្នំពេញៈ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះត្រួតពិនិត្យអគារអិលវីសែនសុខផ្ទះលេខ៣៥Cផ្លូវលេខ២៣Pសង្កាត់ទឹកថ្លាខណ្ឌសែនសុខឃាត់ខ្លួនជនជាតិចិន៩នាក់គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង៧និង០០នាទី។
ការឃាត់ខ្លួននេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីសរសំណាងជាស្នងការរងទទួលផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញមានការដឹកនាំដោយលោកឧត្តមសេនីយ៍ទោហាស់សុត្ថាអនុប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីលោកខាំសុផារីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងលោកដួងសារីក្រឡាបញ្ជីចុះត្រួតពិនិត្យអគារអិលវីសែនសុខផ្ទះលេខ៣៥Cផ្លូវលេខ២៣Pសង្កាត់ទឹកថ្លាខណ្ឌសែនសុខជាលទ្ធផលពិនិត្យឃើញមានជនជាតិចិនសរុបចំនួន៤៣នាក់(ស្រី០៨នាក់)និងបានឃាត់ខ្លួនជនជាតិចិនចំនួន០៩នាក់(ស្រី០៣នាក់)គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួននិងដកហួតលិខិតឆ្លងដែនចំនួន២៦ក្បាលបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕
មតិយោបល់