ព័ត៌មានជាតិ

Update: ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែង ពីបទលួចមានស្ថានទម្ងន់ទោស ដោយអំពើហិង្សា

ភ្នំពេញ:សមត្ថកិច្ចក្រសួងមហារផ្ទៃ និងសមត្ថកិច្ចខណ្ឌទួលគោក បានសហការគ្នា ដេញប្រផាប់ប្រភីញ ចាប់បានចោរឆក់កាបូបម្នាក់ភ្លាមៗ ត្រង់ចំណុចផ្លូវ១៩២ ក្នុងសង្កាត់ទឹកល្អក់៣ បន្ទាប់ពីជនសង្ស័យ ធ្វើសកម្មភាពជាក់ស្តែង បណ្តាលឱ្យជនរងគ្រោះ ដួលម៉ូតូរងរបួស យ៉ាងដំណំ នាវេលាម៉ោង០៧:៣០នាទី យប់ថ្ងៃ២៣ មេសា ២០១៦ នេះ។

ហេតុការខាងលើ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាល ប៉ុស្តិ៍រដ្ខបាលផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ប្រាប់ឱ្យភ្នាក់ងារ Post News ដឹងថា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែង ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (ឆក់កាបូប បណ្តាលឱ្យជនរងគ្រោះ ដួលម៉ូតូរបួស) ប្រព្រឹត្តនៅចំណុចគល់ស្ពានអាកាស ៥មករា ផ្លូវសហព័ន្ធរុស្ស៊ី ក្រុមទី៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ខាំឡ រ៉ូហ្សា ហៅ រ៉ូហ្សា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សអនុវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះលេខ១១៦ ផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ជនរងគ្រោះឈ្មោះ ហេង ពិសី ភេទ ស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន វេស្ទឡាញ ស្នាក់នៅផ្ទះលេខ៤៦៨ ផ្លូវ២០k ភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទ្រព្យសម្បត្តិ ដែលបានបាត់បង់ រួមមានជាអាទិ៍ កាបូបស្ពាយ១ ពណ៌ខ្មៅ ដែលនៅក្នុងកាបូបមានលុយ ៥០ ដុល្លារអាមេរិក, លុយខ្មែរ ១០ម៉ឺនរៀល, ប័ណ្ណសម្គាល់ម៉ូតូ ០២សន្លឹក, កាត ATM ០១សន្លឹក, ទូរស័ព្ឌដៃ ១គ្រឿង ម៉ាក Samsung Galaxy S5 មានស៊ីមលេខ 098 277782 ។ វត្ថុតាងត្រូវបានឃាត់ មានដូចជា ម៉ូតូមួយគ្រឿង ម៉ាក Suzuki Nex ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ FT-0822 មានលេខតួ និងលេខម៉ាស៊ីន 000121498 (ជាម៉ូតូជិះធ្វើសកម្មភាព)។

គួររំលឹកថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម៉ាក Suzuki Nex ពណ៌ផ្កាឈូក ចេញពីផ្ទះមិត្តភ័ក្តិ នៅម្តុំវត្តនាគវ័ន ពេលធ្វើដំណើរ មានស្ពាយកាបូបជាប់ជាមួយ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ០៤នាក់ជិះម៉ូតូ ០២គ្រឿង ម៉ាក Honda C125 ពណ៌ខ្មៅ ជិះគ្នា ០២នាក់ និងម៉ូតូម៉ាក Suzuki Nex ពណ៌ខ្មៅ ជិះគ្នា ០២នាក់។ ជនសង្ស័យដែលជិះ ម៉ូតូម៉ាក Honda C125 បានជិះអែបខាងឆ្វេងដៃ ធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះ បានសម្រេច បណ្តាលឱ្យជនរងគ្រោះ ដួលម៉ូតូរងរបួសក្បាល ពេលនោះកម្លាំងសមត្ថកិច្ច កំពុងល្បាត បានអន្តរាគមន៌ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលជាអ្នកបើក ម៉ូតូបិទគូថ ចំណែកជនសង្ស័យ ០៣នាក់ បានជិះម៉ូតូ គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

photo_2016-04-23_23-48-39photo_2016-04-23_23-48-47photo_2016-04-23_19-41-12 photo_2016-04-23_19-41-15 photo_2016-04-23_19-41-20 photo_2016-04-23_23-48-44
photo_2016-04-23_23-48-52photo_2016-04-23_19-41-26

មតិយោបល់