ព័ត៌មានជាតិ

អ្នកបើកបររថយន្តmazdaស្លាកលេខ ខេមរភូមិន្ទ 2-​8065 ស្លាប់ភ្លាមៗករណី

សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង៣និង២០នាទី ត្រង់ចំណុចមុខផ្ទះឈ្មោះ វង្ស សារ៉ាត់ ចន្លោះគីឡូម៉ែត្រលេខ 30-31 ស្ថិតនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប បង្កឡើងរវាង រថយន្ត និង គោយន្តឆ្នៃ ច្រាសទិសគ្នា
-រថយន្ត ម៉ាក mazda ពណ៌ ត្រេអ៊ីពាក់ស្លាកលេខ ខេមរភូមិន្ទ 2: 8065 អ្នកបើកបរឈ្មោះ ព្រឹក រ៉ែម ភេទ ប្រុស អាយុ 39 ឆ្នាំ រស់នៅភូមិ បន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ស្លាប់នៅនឹងកន្លែងកើតហេតុ)។
បានបុកជាគោយន្តឆ្នែ ពណ៍ ស្លាកលេខគ្មាន អ្នកបើកបរគេចខ្លួនបាត់ ។
បណ្តាលឲ្យស្លាប់មនុស្ស 01 ឈ្មោះ ព្រឹក រ៉ែម និងបណ្តាលឱ្យ ខូចខាតរថយន្ត 01គ្រឿង ។
ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ហើយបានប្រគល់សាកសព ទៅឲ្យសាច់ញាតិ ហើយវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុក៕

 

មតិយោបល់