ព័ត៌មានជាតិ

បុរស៣នាក់ស្រវឹងជោកជាំបើករថយន្តទៅបុកគូទរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពវេលាម៉ោង ១២កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចទល់មុខស្ថានីយ៍ប្រេងឥន្ធន: តូតាល់ តាមបណ្ដោយផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីរថយន្តបុកគូទរថយន្តដែលកំពុងចតចោលលើចិញ្ចើមផ្លូវ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរស៣នាក់ បើករថយន្តមួយគ្រឿងម៉ាក កាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​ 2AR-2524 ក្នុងស្ថានភាពស្រវឹងជោកជាំ ធ្វើដំណើរពីកើតទៅលិចបោះពួយយ៉ាងលឿន​ ក៏ស្រាប់តែជ្រុលចង្កូតបុកគូទរថយន្តមួយគ្រឿងម៉ាក នីសាន់ណាវ៉ារ៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-8217 កំពុងឈប់ចតចោលលើចិញ្ចើមផ្លូវ ពីក្រោយពេញទំហឹង បណ្ដាលឲ្យក្រពឹតកាង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ហើយបានឲ្យភាគីទាំងពីរ ធ្វើការចរចារសម្របសម្រួលគ្នា រួចក៏មានដំណាងភាគីខាងរថយន្តបង្ក ចូលខ្លួនមកធ្វើការដោះស្រាយគ្នា ដោយភាគីទាំងពីរមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏ព្រមសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបង្ក ព្រមយករថយន្តរងគ្រោះទៅជួសជុលឲ្យឡើងវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់