ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេងទំនើង ១០នាក់ ដែលអុកឡុកដេញវាយគ្នា នៅសួនច្បារមុខកាស៊ីណូ លឹម ហេង

ឧត្តរមានជ័យ: កាលពីវេលាម៉ោង ១០និង០០យប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងប្រីយិ៍ សហការជាមួយកម្លាំងវរ:ការពារព្រំដែនគោកលេខ៩០៥ បានឃាត់ខ្លួនក្មេងទំនើងចំនួន ១០នាក់ ក្រោយពីពួកគេបានបង្កអុកឡុកដេញវាយតប់គ្នា នៅចំណុចសួនច្បារមុខកាស៊ីណូ លឹម ហេង ស្ថិតក្នុងភូមិជាំឃុំត្រពាំងប្រីយិ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្មេងទំនើង ១០នាក់ ខាងលើមានដូចខាងក្រោម៖
១-ឈ្មោះ ព្រុំ ប៊ុណ្ណា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិទួលត្បែង ឃុំត្រពាំងប្រីយិ៍ ស្រុកអន្លង់វែង មុខរបរធ្វើជាងមាស។
២-ឈ្មោះ ឌឹម ប្រុស ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយិ៍ ស្រុកអន្លង់វែង មុខរបរកសិករ។
៣-ឈ្មោះ យ៉ុង រ៉ាយុទ្ធ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិឯកភាព ឃុំត្រពាំងប្រីយិ៍ ស្រុកអន្លង់វែង មុខរបរមិនពិតប្រាកដ។
៤-ឈ្មោះ ចាន់ ទូច ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ មុខរបរសិស្ស។
៥-ឈ្មោះ យន ចិត្ត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំ/ស្រុកអន្លង់វែង មុខរបរជាងជួសជុលម៉ូតូ។
៦-ឈ្មោះ ណេង ដាណែត ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង មុខរបរលក់នំ។
៧-ឈ្មោះ ឡាយ ធី ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិអូរគគីរកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង មុខរបរកសិករ។
៨-ឈ្មោះ ធីង ថន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិអូរគគីរក្រោម ឃុំលំទង ស្រុកអន្លង់វែង មុខរបរកសិករ។
៩-ឈ្មោះ វិញ ប៊ុនឡុង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង មុខរបរកសិករ។
១០-ឈ្មោះ កេត ចាន់ថា ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិអភិវឌ្ឈន៍ ឃុំ/ស្រុកអន្លង់វែង មុខរបរជាងជួសជុលម៉ូតូ។

ដកហូតបានរួមមាន៖
-ម៉ូតូចំនួន ០៥គ្រឿង
-ដាវចំនួន០២ដើម

បច្ចុប្បន្នកំពុងសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង៕

មតិយោបល់