ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ស្រុកកោះកុង

កោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ស្ថិតត្រង់ចំណុចអន្លង់តាកែវ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង កាលពីវេលាម៉ោង ១១និង២៥នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩​ ចន្លោះគីឡូម៉ែត្រ៨៤-៨៥ ផ្លូវជាតិលេខ៤៨។

រថយន្តបង្កម៉ាក Hyundai ពណ៌ខៀវ ពាក់ផ្លាកលេខ ស្ទឹងត្រែង 3A-0009 បានបុកម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សាន់ ញៀន ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ

ក្រោយពេលកើតហេតុកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បានចុះជួយអន្តរាគមន៍ដល់កន្លែងកើតហេតុ ចំពោះសពជនរងគ្រោះ បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី រីឯជនបង្កកម្លាំងជំនាញកំពុងស្រាវជ្រាវ(រត់គេចខ្លួនបាត់) ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់