ព័ត៌មានជាតិ

ចាប់ខ្លួនជនជាតិវៀតណាម ឆ្លងដែនខុសច្បាប់ ដឹកអីវ៉ាន់លក់តាមភូមិ

កំពង់ស្ពឺៈ បុរសជនជាតិវៀតណាមម្នាក់ បានបើករ៉ឺម៉កម៉ូតូពាក់ស្លាកលេខប្រទេស ដើរលក់ដូរអីវ៉ាន់តាមភូមិនានា ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យអន្តោប្រវេសន៍ នៃស្នងការនគរបាលដ្ឋានខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនសាកសួររកឃើញថា ជនបរទេសរូបនោះ បានស្នាក់នៅលើទិដ្ឋាការ និងរកស៊ីលក់ដូចចានឆ្នាំង និងសម្ភារៈផ្ទះបាយ ដោយគ្មានអនុញ្ញាតត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ។

លោក ឈួន យឿន នាយការិយាល័យអន្តោប្រវេសន៍ បានឲ្យដឹងថា ជនជាតិវៀតណាម ដែលមកលួចរកស៊ី ដោយគ្មានច្បាប់ក្នុងប្រទេសកម្ពុជា ហើយត្រូវបានកម្លាំងជំនាញឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ខណៈបើករ៉ឺម៉កលក់អីវ៉ាន់តាមភូមិនានា មានឈ្មោះ TO GNOC PHI ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅខេត្តតៃនិញ ប្រទេសវៀតណាម កាន់លិខិតឆ្លងដែន លេខ C1670833 មិនមានទិដ្ឋការ E ដោយប្រើប្រាស់ត្រាចូលមកកម្ពុជា រយៈពេលមួយខែ ប្រើប្រាស់មធ្យោបាយរ៉ឺម៉កម៉ូតូមួយគ្រឿង ម៉ាក ហុងដា C100 ពណ៌ព្រីងទំ ស៊េរីចាស់ ពាក់ស្លាកលេខ 70-P1.78 83 ដឹកសម្ភារៈផ្ទះបាយ និងរបស់របរផ្សេងៗទៀត។

លោកបន្តថា ជនជាតិវៀតណាមខាងខលើ ដែលឆ្លងដែនមកលួចប្រកបរបររកស៊ីដោយខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជានោះ ត្រូវបានបំពេញបែបបទបញ្ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតែរៀបចំឯកសារជនជាតិវៀតណាម ដែលមករកស៊ីខុសច្បាប់ខាងលើទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនទៅកាន់ប្រទេសវៀតណាមវិញ៕

1470725136048147072513880014707251418141470726760171FB_IMG_1470723505077FB_IMG_1470723509345FB_IMG_1470723513160FB_IMG_1470723517889FB_IMG_1470723522295

មតិយោបល់