Post News Media ព័ត៌មានជាតិ Update៖ ផ្សារ...

Update៖ ផ្សារដែកទ្រនើដាក់សម្ភារ:ធ្លាក់កម្ទេចផ្សារលើកំប៉ុងហ្គាសតូចៗ បណ្តាលឲ្យឆាបឆេះអស់ផ្ទះចំនួន ៤ខ្នង និងរាលដាលដល់ផ្ទះវីឡា

ភ្នំពេញ: នៅវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចឃ្លាំងលេខ១២ ផ្លូវបេតុង ក្រុមទី៤ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ ទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានគ្រោះអគ្គិភ័យកើតឡើង បណ្តាលឲ្យឆេះឃ្លាំងស្តុកហ្គាសទាំងស្រុង និងបន្តរាលដាលដល់ផ្ទះវីឡាខូចខាតយ៉ាងធ្ងន់ធ្ងរ។

ជនរងគ្រោះឈ្មោះ សេង ហួត ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរនគរបាលក្រសួងមហាផ្ទៃ ។

មូលហេតុ៖ ឆេះដោយសារផ្សារដែកទ្រនើដាក់សម្ភារ: ធ្លាក់កម្ទេចផ្សារនៅលើកំប៉ុងហ្គាសតូចៗ បណ្តាលឲ្យឆាបឆេះ អស់ផ្ទះចំនួន ៤ខ្នងផ្ទះ ក្នុងនោះមាន៖
១/ផ្ទះ២ខ្នងផ្ទះឆេះអស់៧០%
២/ឃ្លាំងស្តុកហ្គាសឆេះទាំងស្រុង
៣/ផ្ទះជួលឆេះអស់២បន្ទប់
បច្ចុប្បន្នសមត្ថកិច្ចកំពុងគ្រប់គ្រងបាន៩០%៕