ភ្នំពេញៈ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទី នៅចំណុច ក្នុងបន្ទប់ស្នាក់នៅ កាស៊ីណូក្រោនជ្រៃធំ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះ(ស្លាប់)មាន ឈ្មោះ អាយ ជីឆ (AI ZHICHAO)ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកកាស៊ីណូក្រោនជ្រៃធំ មានស្រុកកំណើត នៅប្រទេសចិន កាន់លិខិតឆ្លងដែនលេខEE0377264 ចុះថ្ងៃទី ១៧ ខែ
សីហា ឆ្នាំ២០១៨ ស្នាក់ផ្ទះជួល ភូមិ ជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
តាមរឿងហេតុតាមការឆ្លើយបំភ្លឺ របស់ ឈ្មោះ ឃុង ស័ងហ៊្សា ភេទ ស្រី អាយុ ១៨ឆ្នាំ ជនជាតិចិនដូចគ្នា ត្រូវជាសង្សារជនរងគ្រោះ បានឲ្យដឹងថា៖ គាត់នឹងជនរងគ្រោះ បានស្រឡាញ់គ្នាជាសង្សាររយៈពេល២ឆ្នាំមកហើយ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ក៏បាននាំគ្នាមកប្រទេសកម្ពុជា ដើម្បីរកការងារធ្វើនៅកាស៊ីណូជ្រៃធំ ហើយមុនពេលកើតហេតុ បីទៅបួនថ្ងៃ ជនរងគ្រោះបានប្រាប់គាត់ជាសង្សារថា៖ បងប្អូននៅប្រទេសចិនស្លាប់ ហើយចាប់ពីពេលនោះមកជនរងគ្រោះជាសង្សាររបស់គាត់ មានអារម្មណ៍មិនល្អ ។ លុះនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះជាសង្សាររបស់គាត់ មិនទៅធ្វើការទេគឺសុំច្បាប់សំរាកមួយល្ងាច លុះនៅវេលាម៉ោង៥និង៣០នាទី មានមិត្តភ័ក្រ បានឆាតក្នុងគ្រុបប្រាប់ថា៖ឈ្មោះ អាយ ជីឆ ជាសង្សារខ្លួនបានធ្វើអត្តឃាត (ចងក) ឥឡូវគេកំពុងជួយសង្រ្គោះយកទៅមន្ទីរពេទ្យ លឺដូចនេះខ្លួនជាសង្សារក៏ចេញពីកន្លែងធ្វើការ មកមើល និងជួយសង្គ្រោះ ជនរងគ្រោះយកមកមន្ទីរពេទ្យ តែមកដល់មន្ទីរពេទ្យ លោកគ្រូពេទ្យបានពិនិត្យហើយ ប្រាប់ថា៖ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ តាមការបំភ្លឺរបស់ឈ្មោះ ជិន ស៊ូឡុង ( CHEN XULONG) ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែន លេខ E47659881 ចុះថ្ងៃទី១៤ មេសា ឆ្នា២០១៥ ប្រកបមុខរបរ លក់ដូរនៅជ្រៃធំ ជិតកន្លែងកើតហេតុបានឲ្យ ដឹងថា៖ នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទី ខ្លួនកំពុងលក់ដូរ ពេលនោះមានទូរស័ព្ទបងស្រីបង្កើតដែល បំរើការងារនៅកាស៊ីក្រោនជ្រៃធំ ប្រាប់ថា៖ នៅបន្ទប់លេខA3 ប្រហែលមានបញ្ហាពេលនោះ បងស្រីខ្លួនបានមក ហេីយបាននាំគ្នា ទៅបន្ទប់នោះឃើញ ទ្វារបន្ទប់បិទជិតនិងដាក់គន្លឹះពីខាងក្នុងគាត់ក៏ស្រែកហៅ តែពុំមានការឆ្លើយតប រួចបាននាំគ្នាសំរេចចិត្តធាក់ទ្វារបើក ចូលទៅឃើញ ឈ្មោះ អាយ ជីឆ បានធ្វើអត្តឃាត ចងកដោយខ្សែភ្លើងនឹងចំរ៉ឹងគ្រែខាងលើ ឃើញដូចនេះក៏នាំគ្នាស្រាយចំណងនិងធ្វើចលនាឲ្យជនរងគ្រោះតែមិនទាន់ដឹងខ្លួន រួចក៏ទំនាក់ទំនងជាមួយក្រុមហ៊ុន រករថយន្តដឹកជនរងគ្រោះមកមន្ទីរពេទ្យ ហើយខ្លួនក៏ទៅលក់ដូរវិញ។ ក្រោយមកទើបបានទទួលដំណឹងថា៖ ជនរងគ្រោះ លោកគ្រូពេទ្យមិនអាចជួយសង្រ្គោះ
បានទេស្លាប់បាត់ទៅហើយ ។
ទទួលបានព័ត៌មាន កម្លាំង ជំនាញ នៃអធិការដ្ឋាន នគរបាលស្រុក បានចុះទៅដល់កន្លែងកើតហេតុ ដោយសហការជាមួយការិយាល័យបច្ចេកនិងវិទ្យាសាស្រ្តខេត្ត និងនាយក ដ្ឋានកម្លាំងប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរមូលដ្ឋាន លោកគ្រូពេទ្យ ផ្នែកជំនាញ ក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យសាកសព ។
ការពិនិត្យឃើញថាសាកសពជនរងគ្រោះផ្នែកក ខាងមុខពីក្រោមទងត្រចៀកខាងស្តាំដល់ក្រោមទងត្រចៀកខាងឆ្វេង មានស្នាមទ្រុឌជាស្នាមខ្សែចំណង នៅលើគ្រាប់ពោនព័ទ្ធមួយ ជុំក មានស្នាមកន្ទួលក្រហម(បែកគ្រាប់ឈាម)ក្នុងត្របកភ្នែកទាំងសង្ខាងនិងចុងម្រាមដៃទ្បើងពណ៌ស្វាយ ខ្លួនប្រាណព្រឺសម្បុរគីង្គក់ ក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទ្បើយ។ សាកសពត្រូវបាន ដឹកទៅ រក្សារទុកនៅសាលតម្កល់សព ក្នុងវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំសាច់ញាតិ ឬតំណាង មកទទួល ៕
មតិយោបល់