បាត់ដំបងៈ កាលពីរសៀលថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៩ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនី យ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរ បាលរាជធា នីភ្នំពេញ ព្រមទាំងមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការ នៃស្នងការដ្ឋាន ន គរ បាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ ដំបងមន្រ្តីជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់បង ដែល មានលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារ ព្រហ្មទ័ណ្ឌ រួមជា មួយមន្រ្តីជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងនគរបាលស្រុកមោងឬស្សីតាមប្រម៉ាញ់ចាប់ ខ្លួនមុខសញ្ញា (ឆក់ កាបូប)មន្រ្តីកងរាជអាវុធហត្ថនៅ រាជធានីភ្នំពេញ ម្តុំជិតរង្វង់មូលកាំខូលស៊ីធី យកបានអាវុធខ្លីនិងប្រាក់ ដុល្លារមួយចំនួនកាលពីថ្ងៃទី១២ ខែ មិថុ នា ឆ្នាំ២០១៩ ហើយមកសំងំលាក់ខ្លួននៅស្រុកមោងឬស្សីបានចំនួន០១នាក់ក្នុងចំណោម បក្ស ពួកគេផ្សេងទៀត
សមត្ថកិច្ចឲ្យដឹងថាក្រោយពេលធ្វើសកម្មភាពជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកដ៏ទៃទៀត បានរត់គេចខ្លួនមកសំងំនៅ ចំណុចក្រុមទី ០៨ ភូមិ ម៉ាណោក ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបា ត់ដំបង ឆ្កងតាមរយ:ការស្រាវជ្រាវដោ យ ប្រើប្រាស់គ្រប់វិធានការជំនាញជនសង្ស័យឈ្មោះ អោក ធារ៉ូ ភេទ ប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ បច្ចុប្បន្ននៅសង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញដើម្បីស្រាវជ្រាវបន្តដែលក្នុងនោះអាវុធខ្លីមួយដើមជារបស់ជនរងគ្រោះត្រូវបានស្រាវ ជ្រាវ រកឃើញ៕
ព័ត៌មានជាតិ
មតិយោបល់