ព័ត៌មានជាតិ

២នាក់ពួកម៉ាកបែកគំនិតលួចម៉ូតូគេ ត្រូវជាប់ខ្នោះម្នាក់ រត់រួចម្នាក់

កណ្តាលៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីពួកគេបែកគំនិតលួចម៉ូតូគេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅចំនុចផ្ទះរបស់ឈ្មោះអេត លឹមឈាង ក្នុងភូមិកំពុងទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះ ឈ្មោះអេត លឹមឈាង ភេទប្រុស អាយុ ៥២ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកំពុងទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង មុខរបរជាកសិករ ។
ជនសង្សយ័ចំនួន ០២នាក់
១.ឈ្មោះថា ដា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ។ ទើបចេញពីពន្ធនាគារខេត្តកណ្ដាល ជាប់ពីបទហិង្សាដោយចេតនា រយះពេល ១៣ខែត្រូវឃាត់ខ្លួន ។
២.ឈ្មោះប៉ូច រ៉ាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាងគេចខ្លួន។
វត្ថុតាងចាប់យក៖១.ម៉ូតូចំនួន០១គ្រឿងម៉ាកវ៉េវអ៊ី ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ.1M.0597
២.កង់ចំនួន០១គ្រឿង(របស់ជនសង្សយ័)៣.កូនកន្រ្តៃចំនួន០១៤.ទូរសព្ទ័ដៃម៉ាកអិនចុចពិលចំនួន០១។

សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី២២ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង១៩និង០០នាទី ឈ្មោះប៉ូច រ៉ាន់ ឈ្មោះអន អាន់ និងឈ្មោះ ថា ដា បាននាំគ្នាផឹកស្រានៅផ្ទះឈ្មោះ រ៉ូ រហូតដល់ម៉ោង២២.០០នាទី ទើបឈប់ផឹក ឈ្មោះថា ដា និងឈ្មោះប៉ូច រ៉ាន់ ក៍ជិះកង់ឌុបគ្នាទៅរកលួចម៉ូតូ។ ពេលទៅដល់ផ្ទះជនរងគ្រោះឈ្មោះ ថា ដា ជាអ្នកចូលលួច ឈ្មោះ ប៉ូច រ៉ាន់ ចាំមើលផ្លូវ លុះពេលកំពុងអូសម៉តូចេញមកក្រៅ ស្រាបតែ អ្នកជិតខាងបានឃើញរួចក៏ស្រែកថា៖ចោៗ ហើយក៏នាំគ្នាដេញចាប់បានឈ្មោះថា ដា ប្រគល់ឲ្យសមត្ថកិច្ច ចំណែកឈ្មោះប៉ូច រ៉ាន់ រត់គេចខ្លួនបាត់ ។
ករណីកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់