ព័ត៌មានជាតិ

Updated៖អ្នកបើករថយន្តម៉ាកRangerស្លាកលេខ2AY9595បុកជាមួយម៉ូតូស្លាប់មនុស្ស៣នាក់សង្ស័យនាយផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត

ព្រះវិហារ: នៅ វេលាម៉ោង ៣ និង ១០នាទីរសៀល ថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០១៩ នៅលើផ្លូវលេខ ៦៩Bចន្លោះគីឡូម៉ែត្រលេខ១ និងលេខ ២ចំណុចមុខវីឡាផ្កាយមាសស្ថិតនៅភូមិស្រអែមខាងត្បូងឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបុកជាមួយនឹងម៉ូតូក្នុងដំណើរបញ្ច្រាសទិសគ្នាបណ្តាលឲ្យស្លាប់មនុស្សចំនួន៣នាក់។

សមត្ថកិច្ចឲ្យដឹងថារថយន្តបង្ករម៉ាកRangerពណ៌សពាក់ស្លាកលេខ2AY9595បើកពីកើតទៅលិច
អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនក្រោយកើតហេតុ
ម៉ូតូជនរងគ្រោះម៉ាកC125ពណ៌ខ្មៅឆ្នាំ០១៩ពាក់ស្លាកលេខព្រះវិហារ1C 7555
អ្នកបើកបរឈ្មោះចម្រើន ណារ៉ុងភេទប្រុសអាយុ១៧ ឆ្នាំមុខរបរសិស្សនៅភូមិតនរពាំងធំឃុំទឹកក្រហមស្រុកជាំក្សាន្តខេត្តព្រះវិហារស្លាប់នៅកន្លែងកើតហេតុ។
២​​​ ឈ្មោះជូ ណាក់ភេទប្រុសអាយុ ១៦ឆ្នាំមុខរបរសិស្សនៅភូមិកន្ទួតឃុំកន្ឋួតស្រុកចម្ការលើខេត្តព្រះវិហារបានស្លាប់ក្រោយ
បញ្ជូនដល់មន្ទីពេទ្យអគ្គស្រអែម។
៣ ឈ្មោះកែវ ណារ៉ាក់ភេទប្រុសអាយុ១៧ឆ្នាំមានទីលំនៅភូមិជាំក្សា ន្តឃុំទឹកកជាំក្សាន្តស្រុកជាំក្សាន្តខេត្តព្រះវិហារបានស្លាប់នៅនឹងកន្លែងកើតហេតុ
សពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯវត្ថុតាងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត
បើតាមប្រភពក្រៅផ្លូវការឲ្យដឹងថាលោកគឹម ជេដ្ឋាវី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត ខេត្តព្រះវិហារចេញពីខារ៉ាអូខេ ស្រវឹងស្រាជោកជាំបើករថយន្តបុកម៉ូតូស្លាប់៣នាក់៕

មតិយោបល់