ភ្នំពេញ: បុរសម្នាក់សង្ស័យជាកូនអ្នកធំជិះរថយន្តមួយគ្រឿង ត្រូវសមត្ថកិច្ចឃាត់ សង្ស័យស្រវឹង ឬក៏កើតអ្វីមួយដោយមិនបានដឹងពីមូលហេតុបង្កការអុកឡុក ពេញផ្លូវម្តុំច្រមុះជ្រូកក្បាលថ្នល់ ទាញដំថ្មដេញវាយ និងគប់គេពេញផ្លូវ ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង ៩និង ៤០នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
បុរសខាងលើមិនត្រូវបានគេស្គាល់ឈ្មោះនោះទេក្រោយពេលកើតហេតុសមត្ថកិច្ចនាំទៅសាកសួរ។
តាមសេចក្តីបកស្រាយលើផេករបស់សមត្ថកិច្ចថាករណីជនម្នាក់បង្ករហេតុដោយយកដុំថ្មគប់អ្នកកាសែតនៅផ្លូវ២៧១
ពេលនេះជនបង្ករត្រូវបានប៉ូលិសប៉ុស្តិ៍ និងខណ្ឌ បានចាប់នាំខ្លួនយកទៅសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនបន្តតាមនីតិវិធីទៅសាលាដំបូងរាជធានីភ្នំពេញ
បន្ទាប់ពីធ្វើការពិនិត្យរួចជនបង្កដែលយកដុំថ្មគប់អ្នកកាសែតនៅលើផ្លូវ២៧១ គឺមានសារជាតិស្រវឹង និងសារធាតុញៀន៕
មតិយោបល់