ភ្នំពេញៈ យោងតាមផេកEDCបានឲ្យដឹងថាករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥(GS5-F3) មូលហេតុបណ្តាលមកពីរន្ទះបាញ់ដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិវិមានទ្រង់ ភូមិព្រៃមូល ភូមិសំរោងទាវ ភូមិត្រពាំងមាន ភូមិជាងទង ភូមិព្រៃខ្លា ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (២)ភូមិស្រែជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (៣)ភូមិវាល សង្កាត់ស្នោរ (៤)ផ្លូវទំនប់កប់ស្រូវ សង្កាត់ត្រពាំងក្រសាំង និង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២និង៥៦នាទីថ្ងៃត្រង់។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន។
រាជធានីភំ្នពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។
ព័ត៌មានជាតិ
មតិយោបល់