ព្រះសីហនុៈ រន្ទះបាញ់សត្វក្របីឈ្មោលមួយក្បាលងាប់ រីឯម្ចាស់បានរងរបួសសន្លប់ដេកស្តូកស្តឹង នៅកណ្តាលវាលស្រែ កាលពីវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ នៅភូមិក្រាំងអាត់ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
កងរាជអាវុធហត្ថបានឲ្យដឹងថា ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេសែងយកមកសង្គ្រោះ ដោយឡែកសត្វក្របីត្រូវបានដឹកយកមកផ្ទះ។ ជនរងគ្រោះ ជាម្ចាស់ក្របីមានឈ្មោះ ឡឹប ធីដា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិឃុំខាងលើ ។
ក្រោយកើតហេតុប្រមាណ២០នាទី ស្ត្រីរងគ្រោះបានដឹងខ្លួនវិញ បន្ទាប់ពីក្រុមគ្រួសារបាននាំគ្នាជួយសង្គ្រោះ៕
មតិយោបល់