ភ្នំពេញៈ កាលពីវេលាម៉ោង ៣រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ បុរសម្នាក់បានលួចមានស្រីថ្មីនៅក្បែរបន្ទប់ជួលរបស់ខ្លួននិងបាន ចូលទៅសំងំឡើងឋានសួគ៌ ហើយត្រូវប្រពន្ធតាមទាន់ឈ្លោះគ្នា បែកផ្សែងភ្ញាក់ផ្អើលភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បុរសជាប្តីឈ្មោះ យុំ សីហា អាយុ ២៦ឆ្នាំ ជាកម្មករលីសែង ប្រពន្ធឈ្មោះ កុត ដានី អាយុ ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ១០៧ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិព្រៃទទឹង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។
នារីជាសាហាវស្មន់ឈ្មោះ នៅ ស្រីអូន អាយុ ៣៤ឆ្នាំ មានប្តីរួចទៅហើយព្រមទាំងមានកូន ២នាក់ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។
ដំណើររឿង៖ មុនពេលកើតហេតុបុរសជាប្ដី បានត្រឡប់មកពីធ្វើការជាកម្មករ លីសែង ហើយក៏នាំបងប្អូនផឹកនៅក្បែរផ្ទះ បន្ទាប់ពីផឹករួចបុរសរូបនោះ លួចចូលទៅក្នុងបន្ទប់របស់ស្រីស្នេហ៍របស់ខ្លួន ដែលមានទំនាក់ទំនងស្នេហា លួចលាក់ជាយូរមកហើយ ខណៈនោះស្ត្រីជាប្រពន្ធ ក៏បានទៅទាន់បង្កឲ្យមានការភ្ញាក់ផ្អើល និងមានទំនាស់គ្នាបែកផ្សែង។
យោងតាមប្រភពពីប្រពន្ធបានឲ្យដឹងថា នាងតាមដានប្តីលួចទាក់ទងគ្នាជាមួយស្រីថ្មី ដែលជាអ្នកស្នាក់ក្បែរគ្នា ជាយូរមកហើយ នៅយប់មុនពេលកើតហេតុនាងបានលូនចូលក្រោមរថយន្តចាំមើលប្តី មានស្រីអស់ជាច្រើនម៉ោង ហើយ បន្ទាប់ពីចប់ផឹកបានឃើញប្តីចូលទៅក្នុងបន្ទប់លេខ១២០នោះ ក៏បាននាំបងប្អូនទៅចាប់ប្តីកំហួចនោះតែម្តង ។
ស្រ្តីជាប្រពន្ធរូបនោះបន្តទៀតថា នាងនឹងប្តីបានរៀបការពេញច្បាប់អស់រយៈពេលប្រមាណជាង ១០ឆ្នាំ មកហើយ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ ។ ចំណងស្នេហ៍បានកូន ២នាក់ កូនស្រីបងអាយុ ៦ឆ្នាំ និងកូនប្រុសប្អូនអាយុ ១ឆ្នាំ ១ខែ។ ប្រមាណ ២ខែមកនេះ ការរស់នៅមិនចុះសម្រុងគ្នា មិននឹកស្មានថា ប្តីលួចមានស្រីថ្មី ដែលជាអ្នកជិតខាង ធ្លាប់ផឹកស៊ីជាមួយគ្នាបែបនេះ។
តាមបុរសជាប្តីប្រាប់ថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយស្ត្រីខាងលើ រយៈពេលប្រមាណកន្លះខែមកហើយ ។ រយៈពេលប្រមាណ ៣ថ្ងៃមុនស្រីអូនដែលជាសង្សារ ក៏មានទំនាស់គ្នាជាមួយប្តី ហើយប្តីក៏បានលក់ម៉ូតូ ចែកគ្នា នាំកូនទៅស្រុកអស់ ហើយខ្លួនក៏បានចូលទៅក្នុងបន្ទប់ជួបសួរនាំស្រីអូនថា បើលែងលះគ្នា សុខចិត្តរស់នៅជាមួយខ្លួនទេ? ស្រាប់តែប្រពន្ធទៅទាន់តែម្តង។ តាមស្រីស្នេហ៍ថា នាងទើបតែឈ្លោះលែងលះប្តីបាន ៣ថ្ងៃ ហើយនៅយប់នោះឈ្មោះ យុំ សីហា ចូលទៅក្នុងបន្ទប់ សួរនាំ និងសុំរស់នៅជាមួយគ្នា ស្រាប់តែស្រ្តីជាប្រពន្ធចូលទៅរករឿង ចាប់បោចសក់ ។
សូមបញ្ជាក់៖ នៅយប់នោះនារីលែងលះជាមួយប្ដី មិនបានដេករួមរ័ក្សជាមួយប្តីរបស់គេទេ ៕
មតិយោបល់