ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ចុះមើលគេជួបគ្រោះថ្នាក់ចរាចរណ៍មួយភ្លែតមិនបានដកសោរចោរជិះម៉ូតូទៅបាត់

ភ្នំពេញ: យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងមកឈប់រួចចុះពីលើម៉ូតូទៅមើលគេគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងនៅតាមដងផ្លូវមួយភ្លែតត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចជិះចេញយកទៅបាត់ កាលពីវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២៣ ខែមិថុនាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខសាលាអន្តរជាតិណត្សឡាញន៍ តាមបណ្តោយផ្លូវ២១៧ ទឹសដៅពីត្បូងទៅជើង ក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហង្ស ពិសី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅក្រោយអធិការដ្ឋាន នគរបាលខណ្ឌដង្កោ មានស្រុកកំណើត នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខជាម្ចាស់ម៉ូតូហុងដាឌ្រីមសង់ស៊េរី ឆ្នាំ២០១៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HA-3020។

តាមសម្តីពីជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុរូបគាត់ បានជិះម៉ូតូមួយគ្រឿង ចេញពីជប់លៀងពីផ្ទះមិត្តភ័ក្ត ក្នុងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើរូបគាត់បានឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រូបគាត់បានឈប់ម៉ូតូចុះទៅមើលដោយមិនបានដកសោរចេញពីម៉ូតូនោះទេស្រាប់តែមានគេលួចដកសោ ម៉ូតូយករទៅបាត់បន្ទាប់មករូបគាត់បានដើរទៅមើលម៉ូតូឃើញបាត់សោររូបគាត់បានបណ្តើរម៉ូតូមកទុកក្បែរចិញ្ចើមផ្លូវដើម្បីកំឲ្យមានការ
កកស្ទះដល់បងប្អូនធ្វើដំណើរទៅមករួចក៍បានបណ្តើររកសោរម៉ូតូបន្តទៀតឆ្លៀតរូបគាត់កំពុងតែដើររកសោរនិងមានមនុស្សអូអច្រើនពេកនោះក៏មិនបានចាប់អារមណ៍មើលម៉ូតូរបស់គាត់ស្រាប់តែជនសង្ស័យដែលលួចដកសោរទុកជាមុននោះបានយកសោរមកចាក់ជិះគេចខ្លួន បាត់ស្រមោលដោយសុវិត្តភាព មិនរំខានដល់សមត្ថកិច្ច។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាលស្ទឹងមានជ័យទី១ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកម៉ូតូមកវិញនិងស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់