ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្មលោក វេង សាខុន និងលោក Kim Wdeon Jin ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជើញបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលស្រាវជ្រាវដំឡូងបារាំង និងបើកសិក្ខាស្តីអំពីការអភិវឌ្ឍន៍បច្ចេកវិទ្យាជាលិការវប្បកម្ម និងផលិតផលដំឡូងបារាំងនៅកម្ពុជា ដែលបានធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។
លោក Kim Weon Jin ឯកអគ្គរដ្ឋទូតកូរ៉េបានមានប្រសាសន៍ថា ការដាក់ឲ្យប្រើប្រាស់នូវមជ្ឈមណ្ឌល គឺជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការចំនួន២ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងភាគីកូរ៉េ។
គោលបំណងរួមនៃកម្រោងទាំង២ គឺចែករំលែកបច្ចេកវិទ្យាកសិកម្មទំនើបសម្រាប់ផលិតកម្មដំឡូងបារាំង និងកសាងសមត្ថភាពសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ អ្នកបច្ចេកទេស និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទចំការដូងលើផ្នែកផលិតកម្មដំឡូងបារាំង៕
មតិយោបល់