ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាក PORSCHE ស្លាកលេខ ភ្នំពេញ 2BJ-9080 បុកជាមួយរថយន្តកូរ៉េខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តស៊េរីទំនើបម៉ាក PORSCHE បុកជាមួយរថយន្តកូរ៉េឃ្លុបដឹកទំនិញបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កើតហេតុកាលពីវេលាម៉ោង៩និង០នាទីព្រឹក ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េឃ្លង់ដឹកទំនិញមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2F-8956 បានធ្វើដំណើរឆ្លងផ្លូវពីត្បូងទៅជើង ស្របពេលនោះក៏មានរថយន្តស៊េរីទំនើបម៉ាក PORSCHE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-9080 ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចកើតហេតុ ស្រាប់តែវាក់អឺ បណ្តាលឲ្យបុកគូទរថយន្តកូរ៉េពេញទំហឹង រងការខូចខាតបែកស្តុប និងដាច់កាងរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តកូរ៉េខូចខាតស្តុបផ្នែកខាងក្រោយចំហៀងខាងឆ្វេង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ បាញ់ថ្នាំយកវត្ថុតាងដាក់អែបខាង ដើម្បីឲ្យភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នាមួយជំហានសិនមុន និងរាយការទៅផ្នែកជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបន្ត៕

មតិយោបល់