ព័ត៌មានជាតិ

រថយន្ត​កាមរី​បា​ឡែន​ព្រលះរ​នាំងដែ​កពុះ​ចែក​ទ្រូងផ្លូ​វអស់​ចំនួន​៥​ផ្ទាំង​ហើយ​គេចខ្លួន​បាត់​ស្រមោល​ (Video Inside)

​ភ្នំពេញ ៖ រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៥​ផ្ទាំង ដោយសារតែ​រថយន្ត កាមរី​បា​ឡែន​មួយ​គ្រឿង​មិន​ស្គាល់​ស្លាក​លេខ​បើក​តាម​បណ្តោយ​ផ្លូវ ស​ហព​ន្ធ័​រុស្ស៊ី​សង្កាត់​ផ្សារ​ដេប៉ូ​៣​ខណ្ឌ​តួ​ល​គោក​ក៏​បាន​បើក​ទៅ ព្រលះ​ចំ​ពីមុខ ពេញ​មួយ​ទំហឹង​កាលពី វេលា​ម៉ោង​៩​និង​២០​នាទី​ថ្ងៃ​ទី​១១ មិនា​២០១៤ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣​ខណ្ឌ ទួលគោក ។​

​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​កាមរី បា​ឡែន​មួយគ្រឿង​បើកបរ​តាម​ផ្លូវ​ស​ហព​ន្ធ័​រុស្ស៊ី​ពី​កើត​ទៅ​លិច​ស្រាប់តែ​មក​ដល់ ចំណុច​កើតហេតុ​នៅ​ជិត​វត្ត​នាគ​វន្ត័​ប្រមាណ​២០០​ម៉ែត្រ​រថយន្ត​ក៏​ជ្រុល​ទៅ​បុក រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់កំពិ​ត​ចំនួន​៥​ផ្ទាំង​ហើយ ក្រោយពេល​កើតហេតុ​រថយន្ត​កាមរី​បាឡែ​ន​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​តែម្តង​៕

2014-03-12_104724
​ទស្សនា​វីដេអូ​ឃ្លិប​ដូខាងក្រោម​នេះ​៖

)

)

)

មតិយោបល់