ព័ត៌មានជាតិ

រថយន្តទេសចរណ៍​បុកពីក្រោយរថយន្ត​ក្រឡុកស៊ីម៉ង់ លើផ្លូវល្បឿនលឿន​ បណ្ដាលឲ្យមនុស្សរងរបួស

កំពង់ស្ពឺ: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តទេសចរណ៍​បុកពីក្រោយរថយន្ត​ក្រឡុកស៊ីម៉ង់
កាលពី​យប់​ថ្ងៃពុធ ១៣កើត ខែមិគសិរឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២​វេលាម៉ោង ២១និង៤៦នាទី នៅផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រលេខ៥៣-៥៤ត្រង់ចំណុចភូមិត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ហេតុការណ៍​រថយន្ត ម៉ាក ហាយលែនឌ័រ ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ 2AK-8269 បើកបរដោយឈ្មោះ មួង​ រុំ​ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅ​ខេត្តកណ្ដាល អ្នករួមដំណើរ០១នាក់ ជនជាតិកូរ៉េ​ បើកបរពីទិសខា​ងលិចទៅកើត ក្នុងគន្លងឡាញផ្លូវល្បឿនលឿន ម​កដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ត០១​គ្រឿង​ ម៉ាកហ្វូតុន ក្រឡុកស៊ីម៉ង់ ពណ៌ស​ ពាក់​ស្លាក​លេ​ខ ​AT22 5-0220 ជារថយន្ដក្រុមហ៊ុនវិនយោគ​ក្នុងការបើកបរស្របទិសគ្នានេះប្រហែលមកការគេចចេញគន្លងឡាញល្បឿនមិនបានប្រុងប្រយ័ត្ន
បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតរថយន្ដស្ទើរទាំងស្រុង។

វត្ថុតាងទាំងពីរយកទៅរក្សាទុកនៅបញ្ជាបង់ប្រាក់គីឡូម៉ែត្រលេខ២៦ក្រុមហ៊ុនផ្លូវល្បឿនលឿន ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់