ព័ត៌មានជាតិ

ជាងដែក២នាក់ ត្រូវខ្សែភ្លើងឆក់ស្ទើរស្លាប់ ក្នុងហាងវាំងននយីហោ គឹម សុង

ភ្នំពេញៈ បុរសជាជាងដែកចំនួនពីរនាក់បានរងរបួសយ៉ាងធ្ងន់នៅសល់តែដង្ហើមចង្រិតស្ទើរស្លាប់ស្ទើររស់ ខណៈពេលពួកគេទាំងពីរនាក់កំពុងតែលើកដែកមួយដើមយកឡើងទៅជាន់ទីមួយ ដោយខ្វះការប្រុងប្រយ័ត្ន ហើយទៅប៉ះនិងខ្សែរកាបិ៍ (ខ្សែភ្លើងស្រាត) នៅលើបង្គោលភ្លើងខាងមុខហាងវាំងននយីហោ គីមសុង ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ៣៧១ ភូមិត្នោតជ្រុំ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៦។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុបុរសជាជាងដែកមួយក្រុមមានគ្នា៤នាក់ បាននាំគ្នាលើកដែកមួយដើមយកទៅកាន់ជាន់ទីមួយ នៃហាងវាំងននយីហោ គីមសុង ដោយពីរនាក់នៅខាងក្រោម និងពីរនាក់ទៀតនៅចាំទទួលខាងលើ។ ពេលនោះជាងដែកដែលនៅខាងក្រោមបាននាំគ្នាលើកដែកហុចឲ្យទៅឲ្យជាងដែកនៅខាងលើ ហើយពួកគេក៏បានទទួល និងនាំគ្នាលើកដោយខ្វះការប្រុងប្រយ័ត្នក៏បានទៅប៉ះនិងកាបិ៍ (ខ្សែភ្លើងស្រាត) បណ្តាលឲ្យឆក់ដួលអុកគូទឆេះរលាកពេញខ្លួន និងដួលដេកសន្លប់បាត់ស្មារតីទាំងពីរនាក់តែម្តង។

តាមប្រភពដដែលបានបញ្ជាក់ទៀតថា ក្រោយពេលដែលបានឃើញសភាពបែបនោះ ក្រុមជាងដែក និងម្ចាស់ហាងវាំងននខាងលើក៏បាននាំគ្នាលើកយកមកខាងក្រោមនាំគ្នាកប់ដីខ្សាច់ ដើម្បីសង្គ្រោះបឋមតែដោយបុរសរងគ្រោះទាំងពីរនាក់នៅតែមិនដឹងខ្លួន ក៏ខលហៅរថយន្តសាម៉ុយរបស់មមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតមកដឹកយកទៅសង្គ្រោះ ដោយនៅមិនទាន់ដឹងថា ពួកគេទៅជាយ៉ាងណានៅឡើយ។

ពាក់ព័ន្ធទៅនឹងព័ត៌មាននេះដែរ ពុំមានអ្នកណាម្នាក់បានបញ្ជាក់ប្រាប់ពីអត្តសញ្ញាណរបស់ជនរងគ្រោះ គឺមានការលាក់លាមយ៉ាងខ្លាំង អំពីសំណាក់ភាគីម្ចាស់ហាងខាងលើ និងអាជ្ញាធរមូលដ្ឋានផងដែរ៕

photo_2016-08-02_15-46-52photo_2016-08-02_15-46-53photo_2016-08-02_15-46-55photo_2016-08-02_15-46-58photo_2016-08-02_15-47-00photo_2016-08-02_15-47-02photo_2016-08-02_15-47-04

មតិយោបល់