ព័ត៌មានជាតិ

ក្មេងស្រី​បងប្អូន​បង្កើត​២​នាក់​ទៅ​លេង​ទឹក​ប្រឡាយ​លង់​ស្លាប់​ម្នាក់​ចំណែក​ម្នាក់​ទៀត​ជួយសង្គ្រោះ​ទាន់​

​បន្ទាយមានជ័យ​៖ ក្មេងស្រី​២​នាក់​ជា​បងប្អូន​បង្កើត​បាននាំគ្នា​ទៅ​លេង​ទឹក​ប្រឡាយ​រអិល​ធ្លាក់​អន្លង់​ជ្រៅ បណ្តាល​ឱ្យ​លង់​ស្លាប់​ម្នាក់ ចំណែក​ម្នាក់​ទៀត​ត្រូវបាន​គេ​ជួយ​សង្គ្រោះ​ជីវិត​ទាន់ពេលវេលា ខណៈ​ដែល​ឪពុក​ម្តាយ​ជាប់រវល់​ទៅ​តាម​ខេត្ត​បាត់ ទុក​កូន​ឱ្យ​បងប្អូនជីដូន​ជួយ​មើល ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៤ ចំណុច​ប្រឡាយ ទឹក​មួយ កន្លែង​ស្ថិតនៅ​ភូមិ​ប្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​សង្កាត់​អូរ​រ​អំបិល បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​ក្មេងស្រី​ទាំង​ពីរ​បាត់​ពី​ផ្ទះ​ចេញ​ទៅ​លេង​ទឹក​ប្រឡាយ​មិនដឹង​ថ្មើរ​ណា​នោះ​ទេ​។ បន្ទាប់ មក​ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ដើរ​ឆ្លងកាត់​ចំណុច​ប្រឡាយទឹក​នោះ ឃើញ​ក្មេង​ទាំង​២​នាក់​នោះ​បាន​លង់ទឹក​ទៅ​ហើយ​ប្រជាពលរដ្ឋ​ក៏​ចុះទៅ​ជួយសង្គ្រោះ ជីវិត​ដែរ​តែ​ក្មេង​ម្នាក់​បាន​បាត់បង់​ជីវិត​បាត់ទៅហើយ ។​នគរបាល​ប៉ុស្តិ៍​បាន​និយាយ​បន្តថា ពេល​ស្រង់​មក​ដាក់​លើ​គោក​គេ​ឃើញ​ក្មេងស្រី​ប្អូន​នៅ​មាន​ជីវិត​។​បង​មានឈ្មោះ ព្រួញ សុ​ភី ភេទ​ស្រី អាយុ​១១​ឆ្នាំ បាន​ស្លាប់បាត់​ទៅ​ហើយ ។ ចំណែក​ប្អូនស្រី​គេ​យក ធ្វើ​ចលនា ហើយ​ទើបបាន​ដឹងខ្លួន បន្ទាប់មក​ត្រូវបាន​គេ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជួយសង្គ្រោះ​បន្តទៀត​។ ឯ​ក្មេងរងគ្រោះ​ទាំង ២​នាក់​បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រហូត សង្កាត់​អូ​អំបិល ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​។​បើ​តាម​ការ​ធ្វើ​ស្រាវជ្រាវ និង​ធ្វើ​កំណត់ហេតុ​របស់​ស​មិត្ត​កិច្ច​បានឲ្យដឹង​ថា​ក្មេងរងគ្រោះ​ពិតជា​លង់ទឹក​ស្លាប់​ពិតប្រាក​មែន​មូលហេតុ​គឺ​ក្មេង​ទាំង​២​នាក់​ទៅ​លេង​ទឹក​ប្រឡាយ​បាន​រអិល​ជើង​ធ្លាក់​ចូល​កន្លែង​ទឹក​ជ្រៅ ប្រហែល​២​ម៉ែត្រ​ទើប​មិន​អាច​ហែល​បាន​ក៏​លង់​ស្លាប​តែម្តង​។ សព​ក្មេង​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕​
image19

មតិយោបល់