កណ្តាលៈ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង ៨និង៣០នាទីនៅចំណុចភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់ឈ្មោះ ឈឿន សុវណ្ណបញ្ញា ភេទប្រុសអាយុ០១ឆ្នាំ០៣ខែ មានទីលំនៅភូមិ-ឃុំកើតហេតុ(ស្លាប់)។
មានឪពុកឈ្មោះ ឈឿន ឈា អាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបររត់ម៉ូតូកង់បី ។
និងប្រពន្ធឈ្មោះ ឆៃ វល័ក្ខ អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ មានទីលំនៅភូមិ-ឃុំកើតហេតុ។
តាមសភាពនៃរឿងហេតុរយៈពេល៤ឆ្នាំហើយដែលឈ្មោះគុណ គីមសឿន ភេទប្រុស ដែលមានផ្ទះនៅចំហៀងខាងកើតផ្ទះជនរងគ្រោះ បាន ធ្វើលូបង្ហូរលាមកសត្វ នៅពីក្រោយផ្ទះ ។ លុះដល់ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង៦និង០០នាទីឈ្មោះឈឿន ឈា និងឈ្មោះ ឆៃ វលក្ខ័ ជាឪពុកម្តាយជនរងគ្រោះបានចេញទៅធ្វើការដោយទុកជនរងគ្រោះនៅផ្ទះជាមួយជីតាឈ្មោះឆន ឆៃ និងជីដូន ឈ្មោះអៀម អូន វេលាម៉ោង៨និង០០នាទីថ្ងៃដដែលឈ្មោះអៀម អូន បានដាក់ដាំបាយ ឈ្មោះឆន ឆៃ បានពុះអុស ហើយជនរងគ្រោះដើរលេងម្នាក់ឯង ដល់ម៉ោង៨និង៣០ នាទីថ្ងៃដដែលដោយមិនឃើញជនរងគ្រោះទើបឈ្មោះឆន ឆៃ និងឈ្មោះអៀម អូន ព្រមទាំងឈ្មោះឆៃ វ៉ារ៉ា ជាម្តាយធំជនរងគ្រោះបាននាំគ្នាដើររកក៏ឃើញជនរងគ្រោះ ដេកផ្ងារក្នុងលូបង្ហូរលាមកសត្វរបស់ឈ្មោះគុណ គីមសឿនដែលមានទឹកជម្រៅ០,៧០ម៉ែត្រស្លាប់បាត់បង់ជីវិត ឃើញដូចនោះឈ្មោះឆៃ វ៉ារ៉ាបានលើកជនរងគ្រោះដឹកទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកស្រុកពារាំង តែគ្រូពេទ្យប្រាប់ថាជនរងគ្រោះស្លាប់ទើបដឹកត្រឡប់មកផ្ទះហើរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស៊ីធរ បន្ទាប់មកសមត្ថកិច្ចជំនាញស្រុកសហការជាមួយនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិគ្រូពេទ្យ និងក្រុមគ្រួសារធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ សាកសពមានសភាពប៉ោងពោះហូរទឹកចេញតាមមាត់និងច្រមុះ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ។
តាមការសន្និដ្ឋាន៖ សាកសពបានស្លាប់ដោយសារលង់ទឹក ក្រោយ ពេលពិនិត្យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់