ព័ត៌មានជាតិ

ស្លាប់ម្នាក់ និងរងរបួស៣នាក់ នៅស្ថានីយរថភ្លើងអាឡឺម៉ង់

អាឡឺម៉ង់: ស្លាប់ម្នាក់ និងរងរបួស៣នាក់ ក្នុងការវាយប្រហារដោយកាំបិត នៅស្ថានីយរថភ្លើងអាឡឺម៉ង់ អ្នកនាំពាក្យប្រចាំនៅការិយាល័យព្រហ្មទណ្ឌប៉ូលិស បានឲ្យដឹងថា បុរសម្នាក់ត្រូវបានសម្លាប់ និងមនុស្សបីនាក់បានរងរបួស ក្នុងអំឡុងពេលនៃការវាយប្រហារដោយកាំបិត នៅឯស្ថានីយរថភ្លើងមួយ នៅភាគខាងត្បូងអាល្លឺម៉ង់ នៅថ្ងៃព្រឹកថ្ងៃអង្គារនេះ។

អ្នកនាំពាក្យប៉ូលិសរូបនេះ បានប្រាប់ទូរទស្សន៍ CNN ថា ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ ក្នុងចំណោមអ្នកដែលជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារខាងលើនេះ។ការវាយប្រហារនេះ បានកើតឡើងក្នុងរយ:ពេលខ្លី មុនពេលម៉ោង ៥ព្រឹក ក្នុងស្រុក Grafing ដែលមានចម្ងាយ ៣៧ គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Munich។

បច្ចុប្បន្នប៉ូលិសកំពុងសាកសួរអ្នកធ្វើដំណើរផ្សេងទៀត ដែលបានឃើញការវាយប្រហារនេះកើតឡើង។ កន្លែងកើតហេតុនៃការវាយប្រហារនេះ ត្រូវបានព័ទ្ធជុំវិញដោយប៉ូលិសដើម្បីអនុវត្តការសាកសួរបន្ថែមទៀត៕

jjj

មតិយោបល់