កោះកុងៈ កាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៩ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានទទួលបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ ញ៉ាន់ មាន ភេទស្រីអាយុ 55ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល បានប្តឹងទៅលើឈ្មោះ ម៉ុត ម៉េត ភេទប្រុសអាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ ត្រូវជាក្មួយសាច់ថ្លៃ ថាបានចូលមកផ្ទះរបស់ខ្លួន ដោយពុំមានការអនុញ្ញាត ក្នុងស្ថានភាពស្រវឹងខ្លាំង កាលពីយប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩ វេលា ៨និង០០នាទីយប់ និងបានធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវៈមកលើរូបគាត់ទៀត ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន យកមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់