កណ្ដាលៈ បុរសវ័យចំណាស់ល្មោភកាមម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ ក្រោយពីទទួលពាក្យបណ្ដឹងពីម្ដាយនារីរងគ្រោះ។
អនាគតឪចុងរូបនោះមានឈ្មោះ អ៊ុត សំអឿន អាយុ ៤៧ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅ ភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នារីរងគ្រោះ អាយុ១៨ឆ្នាំ មុខរបរ កម្មការិនី មានទីលំនៅ ភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
នារីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅអំឡុងឆ្នាំ២០០៤ ជនល្មើស (អ៊ុត សំអឿន) បានទាក់ទងស្នេហាលួចលាក់ជាមួយម្ដាយ ដែលជាស្ត្រីមេម៉ាយ មានកូនស្រី៣នាក់ ហើយទំនាក់ទំនងស្នេហានេះបានតរហូតមកដល់បច្ចុប្បន្ន។ លុះមកដល់ឆ្នាំ២០១២ វេលាម៉ោង១៩នាទី ជនល្មើស បានបបួលនាង (នារីរងគ្រោះត្រូវជាកូនស្រីទី១) ទៅរោងមាន់ខាងក្រោយផ្ទះ ដើម្បីរើសដែកយកមកធ្វើផ្ទះ ឆ្លៀតឱកាស ស្ងាត់ ជនល្មើស ក៏ចាប់ឱបស្ទាប និងសុំរួមភេទ ទោះបីជានារីរងគ្រោះ មិនព្រមយ៉ាងណាក៏ដោយ ក៏ជនល្មើសប្រើកាំបិតគំរាមចាប់រំលោភរហូតបានសម្រេច ហើយគំរាមមិនឲ្យប្រាប់នរណាទេ បើហ៊ានប្រាប់គាត់(ជនល្មើស) និងសម្លាប់ចោល ចាប់ពីពេលនោះមកជនល្មើស បានលួចរួមភេទជាមួយនារីរងគ្រោះរហូត ហើយជនល្មើសឲ្យនារីរងគ្រោះប្រើថ្នាំ OK ។
លុះដល់ថ្ងៃ០១ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៨និង៣០នាទី ជនល្មើស បានទូរស័ព្ទនារីរងគ្រោះមកជួប ដើម្បីរួមភេទទៀត តែនារីរងគ្រោះខ្លាចមិនហ៊ានមកជួប ហើជនល្មើសបានគំរាមតាមទូរស័ព្ទ ទើបនាងសម្រេចចិត្ត ប្រាប់ទៅម្ដាយធំ រួចបាននាំមកដាក់ពាក្យបណ្ដឹង។
ក្រោយពីទទួលពាក្យបណ្ដឹង មន្ត្រីជំនាញបានឈ្មោះ អ៊ុត សំអឿន មកបំភ្លឺថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពខាងលើប្រាកដមែន។
បច្ចុប្បន្នជនល្មើសត្រូវបានមន្ត្រីជំនាញ កំពុងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់