ព័ត៌មានជាតិ

រថយន្តបុកម៉ូតូបណ្ដាលឲ្យស្លាប់ និងរបួស នៅខេត្តកំពង់ធំ

កំពង់ធំៈ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣០នាទីរសៀល នៅលើកំណាត់ផ្លូវជាតិលេខ៦២ ភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យស្លាប់២នាក់(ស្រីម្នាក់)

រថយន្តបង្កម៉ាកលីប័ររ៉ូ ពណ៌ស ស្លាកលេខ កំពង់ធំ 2A-2831 បើកបរទិសពីជើងទៅត្បូង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួន។
ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1G-6258 បើកបរពីត្បូងទៅជើង ដោយឈ្មោះ ហ៊ិត សៀងហ៊ាន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិរពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុពាក់មួកសុវត្ថិភាពឌុបប្រពន្ធឈ្មោះ ប៉ក់ ច្រឹប អាយុ ២២ឆ្នាំ មុខរបរកសិករ​ ស្លាប់នៅកន្លែងកើតហេតុពាក់មួកសុវត្ថិភាព។

មូលហេតុ៖ ជាបឋមបង្កដោយអ្នកបើកបរថយន្ត បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បានជ្រុលចង្កូតទៅបុកម៉ូតូដែលកំពុងចរាចរណ៍ក្នុងគន្លងផ្លូវផ្ទុយទិស។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ចំណែកសព ត្រូវបានធ្វើកំណត់ហេតុ
ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់