ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅភូមិភ្លយ ឃុំតាកោ ស្រុកពោធិ៍រៀ ខេត្តពោធិ៍សាត់ បានយកខ្សែអង្រឹងប្រវែង១.៥០ម៉ែត្រទៅចងក នៅចំណុចដើមមខុបក្រោយផ្ទះឈ្មោះទួន ជាបគ្រី ភេទប្រុសអាយុ៥៥ឆ្នាំត្រូវជាប្អូនបង្កើតជនរងគ្រោះ ដែលមានផ្ទះនៅជាប់គ្នា ចំងាយពីផ្ទះទៅកន្លែងកើតហេតុប្រវែង១៥ម៉ែត្រ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវេលាម៉ោង២:២៥នាទី។
សូមបញ្ជាក់ថា៖ ជនរងគ្រោះមានជំងឺប្រចាំកាយ កាលពី៨ខែកន្លងមកផង រងគ្រោះបានលោតពីលលើផ្ទះសម្លាប់ខ្លួន១លើកមិនស្លាប់ បានរបួសធ្ងន់ធ្ងរ បងប្អូននឹងកូនប្រពន្ធបានយកព្យាបាលហើយ
ជនរងគ្រោះនៅតែព្យាយាមសម្លាប់ខ្លួនឯង ជាបន្តបន្ទាប់តែមិនបានសំរេច។
ដោយឡែតនៅថ្ងៃកើតហេតុចន្លោះពេលបងប្អូននឹងប្រពន្ធបានដេកលក់ចន្លោះម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានធ្វើសកម្មភាពចងកសម្លាប់ខ្លួនតែម្តង។ លុះដល់ម៉ោង ២:៤០នាទី បានបាត់ជនរងគ្រោះពីផ្ទះ ប្រពនបងប្អូនបានដើររកស្រាប់តែឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ៕
មតិយោបល់