ព័ត៌មានជាតិ

ក្រុមជនសង្ស័យ០៣នាក់ ធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នគរបាលក្រុងប៉ោយប៉ែតបញ្ជូនខ្លួន មុខសញ្ញាជនសង្ស័យកាច់សោកម៉ូតូចំនួន០៣នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមា​នជ័យ ដើម្បីចាត់ការបន្ត ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យមាន៖ ១/-ឈ្មោះ ប៊ូ រតនា ហៅចាវ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមណ្ឌល៩ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ ។ ២/- ឈ្មោះ ជួង រ៉ាសល់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ៣/-ឈ្មោះ ធូ ចាន់ថុល ហៅថុល ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា ទន្ទឹមនឹងការបង្រ្កាបជនសង្ស័យ០៣នាក់ រួមទាំងដកហូតបានវត្ថុតាង ១/ម៉ូតូម៉ាកឃ្លិច ពណ៌ខ្មៅលាយលឿង ២/ម៉ូតូម៉ាកឃ្លិច ពណ៌ស លាយខ្មៅ សមត្ថកិច្ចបានរកឃើញម៉ូតូ ដែលជនសង្ស័យលួចបានចំនួន០៥គ្រឿងបន្ថែមទៀត បច្ចុប្បន្នម៉ូតូបានរក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវរកម្ចាស់មកទទួល ។​ដោយឡែកម៉ូតូម៉ាកឃ្លិកចំនួន០២គ្រឿង បានប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕

មតិយោបល់