ព័ត៌មានជាតិ

នគរបាលស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ករណីឆក់កាបូបកាលពីថ្ងៃទី១២ ខែមិថុនា នេះ

បាត់ដំបង: កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២ និង ៥៩ នាទី កម្លាំងជំនាញរបស់ការិយាល័យ សហការ ជាមួយ ស្នងការដ្ធាននគរបាលខេត្តប៉ៃលិន កម្លាំអធិការដ្ឋាននគរបាលស្រុកមោងឬស្សី និង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន១ នាក់នៅចំណុចភូមិម៉ាណោក ក្រុមទី៨ ឃុំតាលស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយម៉ាកប៉េត្រូ ពណ៌ ខ្មៅ មានអាវុធ ០១ដើម និង លុយមួយចំនួន) ប្រព្រឹត្តនៅចំណុចមុខឃ្លាំងលក់រថយន្តយីហោសេង បូភ័ក្រ ផ្លូវលេខ៥៩៨ ភូមិគង្គារផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១ និង ១៥ នាទី និងចាប់យកវត្ថុតាង បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធីមានឈ្មោះ ៖
ឈ្មោះ អោក ធារ៉ូ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៧៧ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
ភស្តុតាងចាប់យក អាវុធខ្លីម៉ាកBERETTA លេខ ៤៨២០ ពណ៌ ស បង់ចំនួន ០១ គ្រាប់ចំនួន ០៥ គ្រាប់

ជនរងគ្រោះ សម្ភារ:បាត់បង់ កាបូបស្ពាយម៉ាកប៉េត្រូ ពណ៌ខ្មៅ ចំនួន ០១ អាវុធខ្លីម៉ាកBERETTA លេខ ៤៨២០ ពណ៌ ស បង់ចំនួន ០១ គ្រាប់ចំនួន ២២ គ្រាប់
-អត្តសញ្ញាណបណ្ណចំនួន ០១ សន្លឹក
-អត្តសញ្ញាណបណ្ណកងរាជអាវុធហត្ថ ចំនួន ០១ សន្លឹក
-បណ្ណ័បើកបររថយន្ត ចំនួន ០១ សន្លឹក
-កាតធនាគារ ចំនួន ០១ សន្លឹក
-ប្រាក់ដុល្លារ ចំនួន ២០០០ដុល្លារអាមេរិក

ដោយឡែក អាវុធ ការិយាល័យបានប្រគល់ជនរងគ្រោះវិញ រួចហើយ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

 

មតិយោបល់