ព័ត៌មានជាតិ

រថយន្តស្ទូចដែក១គ្រឿង នៅក្នុងការដ្ឋានមួយកន្លែង ស្ទូចលើសទម្ងន់បាក់ធ្លាក់សង្កត់ផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៩ព្រឹកនាថ្ងៃអាទិត្យទី១៦ ខែឧសភា ឆ្នាំ២០២១ មានករណីរថយន្តស្ទូចដែក១គ្រឿងបាក់ដងសន្ទូច ក្នុងការដ្ឋានកំពុងសាងសង់មួយកន្លែង បណ្តាលឲ្យបាក់ធ្លាក់សង្កត់លើដំបូលផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរនោះ រងការខូចខាត សំណាងល្អគ្មានមនុស្សគ្រោះថ្នាក់ ស្ថិតតាមបណ្តោយផ្លូវលេខ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ហេតុការណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងកំពុងស្ទូចដែក ដើម្បីដាក់ចូលទៅក្នុងការដ្ឋាន សាងសង់មួយកន្លែង បានផ្អៀងមួយចំហៀង បណ្តាលឲ្យដងសន្ទូចបាក់ធ្លាក់ សង្កត់ទៅលើដំបូលផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរនោះ រងកាខូចខាតផ្នែកពិតាន និងដំបូលខាងមុខ ។ ករណីនេះដោយសារតែដែកមានទម្ងន់លើស ទើបធ្វើឲ្យដងស្ទូចបាក់ធ្លាក់ ៕

មតិយោបល់